ភ្ញៀវទេសចរ ស្គាល់ខ្លោងទ្វារតាកាវកាន់តែច្រើន បន្ទាប់ពីជួសជុលរួចរាល់

0

សៀមរាប​៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​អ្នកទេសចរ​ជាតិ -​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​ៗ​ទៅ​ទស្សនា និង​ថតរូប​នៅ​ខ្លោងទ្វារ​តា​កាវ បន្ទាប់​ពី​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​តួ​ខ្លោងទ្វារ​រួចរាល់ រួម​ទាំង​ចម្លាក់​ទេវតា និង​អសុ​រៈ​ទាញព្រ័ត្រ​បាន​មួយ​ចំនួន ហើយ​កែ​លម្អ​ផ្លូវ​ផង ងាយស្រួល​ភ្ញៀវ​ទេសចរ​អាច​ឆ្លងកាត់ និង​មាន​សុវត្ថិភាព​។

May be an image of 2 people, monument and temple

លោក កុយ ភិ​រុណ ដែល​ខំ​ស្កាត់​មក​តាំងពី​ខេត្តកំពត មាន​ប្រសាសន៍​ថា ខ្លោងទ្វារ​តា​កាវ ស្ថិត​នៅ​ទិស​ខាងលិច​នៃ​ក្រុង​អង្គរធំ មាន​ចំណុច​ពិសេស​ជាង​ខ្លោងទ្វារ​ផ្សេង​ៗ​ទៀត ដោយសារ​តែ​ខ្លោងទ្វារ​នេះ មាន​ពន្លឺព្រះអាទិត្យ​រៀប​លិច​ចាំង​លើ ធ្វើ​ឱ្យ​សម្រស់​ខ្លោងទ្វារ​កាន់តែ​ស្រស់​ស្អាត​។ ខ្លោងទ្វារ​តា​កាវ​មិន​ត្រឹមតែ​ជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ទស្សនា​ថ្ងៃ​រៀប​លិច ក​សិន្ធុ​ព័ទ្ធ​ជុំវិញ ថតរូប​ជាមួយ​និង​ប្លង់​ស្អាត​ៗ​ផង​។ ក្រៅ​តែ​ពី​ការ​ថតរូប ទេសចរ​ចំណាយពេល ចំណាយ​អារម្មណ៍​ជាមួយ​ទិដ្ឋភាព​ថ្ងៃ​រៀប​លិច នឹង​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ទៅ​តាម​ធម្មជាតិ ផ្ទៃមេឃ ពន្លឺ​ព្រះ អាទិត្យ​រៀប​អស្តង្គត បូក​ជាមួយ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​របស់​ដូនតា ដែល​នេះ​ជា​ការ​ចង​ចាំ​ដ៏​ល្អ និង​មាន​ក្តី​សុខ​ផ្លូវចិត្ត​។

May be an image of 1 person, temple and monument

ចំណែក លោក វ​ណ្ណី ពិសិដ្ឋ មក​ពី​ភ្នំពេញ ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ភ្ញាក់ផ្អើល​ថា ពេល​រូប​លោក ឃើញ​ខ្លោងទ្វារ​តា​កាវ បន្ទាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​តួ​ខ្លោងទ្វារ​រួចរាល់​នេះ មាន​ភាពរឹងមាំ និង​ស្រស់​ស្អាត​ខ្លាំង​ណាស់ ហើយ​លោក​ក៏​មិន​ធ្លាប់​បានឃើញ ឬ​ស្គាល់​ពី​មុន​សោះឡើយ​។ លោក វ​ណ្ណី សរសើរ​ថា នេះ​ជា​មោទនភាព​របស់​ខ្មែរ​សម្រាប់​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែង​យល់​។ លោក វ​ណ្ណី ពិសិដ្ឋ ចង់ឱ្យ​ភ្ញៀវ​ទេសចរ​គ្រប់​រូប​បាន​ទៅ​ទស្សនា​ទី​នេះ ព្រមទាំង​ថតរូប​ភាព​ស្អាត​ៗ យក​ទៅ​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្កា​នុ​ពល​នៃ​កន្លែង​ទេសចរណ៍​ថ្មី​នេះ​៕

May be an image of 5 people, wedding and temple

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority