១.លើកំណាត់ផ្លូវជាតិលេខ ៥៖ បន្តការងារកាត់ឆ្ការុក្ខជាតាមបណ្តោយបរិក្ខាចែកទ្រូងផ្លូវចន្លោះគ.ម ២៩២+៨០០ដល់គ.ម ២៩៣+០០០ស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងបិតកៅស៊ូត្រជាក់ (Cool Mix) លុបសំបុកមាន់ចន្លោះគ.ម ៣០៦+០០០ ដល់គ.ម ៣០៦+៥០០ ស្ថិតនៅឃុំអូរតាគី ស្រុកថ្មគោល ។
២.លើកំណាត់ផ្លូវជាតិលេខ៥៧៖ បន្តការងារកាត់ស្មៅតាមបណ្តោយបរិក្ខាផ្លូវ ដោយត្រាក់ទរ័ ចន្លោះគ.ម ៦០+០០០ ដល់គ.ម៦៧+០០០ ស្ថិតនៅឃុំត្រែង ស្រុករតនៈមណ្ឌល ។
៣.លើកំណាត់ផ្លូវជាតិលេខ៥៧៖ បន្តការងារស្រោចកៅស៊ូ ចន្លោះគ.ម០២+០០០ ដល់គ.ម ១០+០០០ស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
៤. លើកំណាត់ផ្លូវជាតិលេខ៥៧B៖ បន្តការងារ កាយយកដីគ្មានគុណភាពចេញបំពេញថ្មម៉ិចកៀរកិនបង្ហាប់រត់ទឹក ចន្លោះគ.ម ១០+០០០ ដល់ គ.ម ១១+០០០ ស្ថិតនៅឃុំរូងជ្រៃ ស្រុកថ្មគោល ។
៥.លើកំណាត់ផ្លូវជាតិលេខ៥៧B១៖ បន្តការងារស្រោចកៅស៊ូ លើស្នាមប្រេះស្រុតចន្លោះគ.ម ១០+០០០ ដល់គ.ម ១១+០០០ ស្ថិតនៅឃុំ ក្តុលតាហែន ស្រុកបវេល ។
៦. លើកំណាត់ផ្លូវជាតិលេខ ៥៩ ៖ បន្តការងារ ជួសជុលបាតប្រឡាយដោយចាក់សាបចន្លោះគ.ម ៧៨+៥០០ ដល់គ.ម ៧៨+៦០០ ស្ថិតនៅ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ។
៧.លើកំណាត់ផ្លូវខេត្តលេខ១៥៤H៖ បន្តការងារ កាយសម្អាតប្រឡាយមេរំដោះទឹកភ្លៀងចន្លោះគ.ម ០៩+០០០ ដល់គ.ម ១០+០០០ ស្ថិតនៅសង្កាត់ទូលតាឯក ក្រុងបាត់ដំបង។
៨.លើកំណាត់ផ្លូវខេត្តលេខ១៥៦A១៖ បន្តការងារស្រោចកៅស៊ូលុបសំបុកមាន់ ចន្លោះគ.ម ០៤+០០០ ដល់គ.ម ០៤+២០០ ស្ថិតនៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
៩.លើកំណាត់ផ្លូវខេត្តលេខ១៥៦BB២ ៖បន្តការងារជីកកាយជ្រួយយកដីអន់គ្មានភាពចេញបំពេញថ្មម៉ិចកៀរកិនបង្ហាប់រត់ទឹក ចន្លោះគ.ម ០៥+៤០០ ដល់គ.ម ០៥+៨០០ ស្ថិតនៅឃុំតាប៉ុន ស្រុកសង្កែ។
១០. លើកំណាត់ផ្លូវខេត្តលេខ១៥៩A៖ បន្តការងារស្រោចកៅស៊ូលុបសំបុកមាន់ ចន្លោះគ.ម ០៣+០០០ ដល់គ.ម ០៤+១០០ ស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
១១.លើកំណាត់ផ្លូវខេត្តលេខ ១៥៩C៖ បន្តការងារកាត់ស្មៅឆ្កាព្រៃរុក្ខជាតិ ចន្លោះគ.ម ២៤+០០០ ដល់គ.ម ២១+០០០ ស្ថិតនៅឃុំល្វា ស្រុកបវេល ។
១២.លើកំណាត់ផ្លូវខេត្តលេខ១៥៧៣A៖ បន្តការងារកៀរកិនបង្ហាប់ដីល្បាយថ្មសម្រួលតួផ្លូវ ចន្លោះគ.ម ០៨+០០០ ដល់គ.ម ១០+០០០ ស្ថិតនៅឃុំចែងមានជ័យ ស្រុកបាណន់៕
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង