មន្ត្រីនគរបាលចុះអនុវត្តដីកាចាប់ខ្លួនមុខសញ្ញាចំនួន០២នាក់

0

ត្បូងឃ្មុំ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង១៥នាទី ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​របស់ លោក​ឧត្តមសេនីយ៍ទោ ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ដោយ​មានការ​ចូលរួម​សហការ​យ៉ាង​ល្អ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ភ្លាម លោកស្នងការ​រង​ទទួល​ជួយ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ចុះ​ប្រត្តិបត្តិការ​ភ្លាម​ៗ និង​បាន​ឃាត់ខ្លួន​មុខសញ្ញា​មាន​ដីកាចាប់ខ្លួន​ចំនួន ០២​នាក់៖

១.​ឈ្មោះ ទាង ភ័​ក្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ទ្រៀក ស្រុក​មេមត់ (​ករណី​លួច មាន​ដីកា​ចំនួន​០២) តាម​ដីកា​លេខ ២១/២០២០ និង​១៤៨០/២០២០ របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ។

២.​ឈ្មោះ មុំ ថេ​ន ហៅ ខិល ថេ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ទ្រៀក ស្រុក​មេមត់ (​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ប្រើ​អំពើ​ហិង្សា​) តាម​ដីកា​លេខ ៥៨១/២០២៣ របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ។

ដូច​សុភាសិត​ខ្មែរ​ពោល​ថា “​កុក​អាច​ភ្លេច​ជុង តែ​ជុង​មិន​ដែល​ភ្លេច​កុក​ឡើយ​” យ៉ាងណាមិញ ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ដូច​មុខសញ្ញា​ខាងលើ​នេះ​ជាដើម គឺ​គេចខ្លួន​តាំងពី​ឆ្នាំ​២០២០​មក​ម្លះ តែ​ទោះ​ទៅ​ដល់​ទីណា​កន្លែង​ណា គឺ​មិន​អាច​លាក់ខ្លួន​ពួន​អាត្មា អស់​មួយ​ជីវិត​បាន​ឡើយ ច្បាប់​និង​តាម​ផ្តន្ទាទោស ។ បច្ចុប្បន្ន​មុខសញ្ញា​ទាំង​ពីរ​ត្រូវ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន និង​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ៕

ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ