ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

0

បាត់ដំបង៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង១៣និង៣០នាទី នៅចំណុចក្រុមទី១០ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួច (ម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ បែន រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ  ខេត្តបាត់ដំបង ម៉ាកហុង ដាឌ្រីម សេ១០០ ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1B-5337 ជិះយកទៅបាត់។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកា ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន សត្យា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន  ស្រុកសង្កែ ខេត្តបាត់ដំបង បាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីសាកសួរ។ ក្រោយពីបានសាក សួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែក សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដា្នននគរបាលជាតិ