ទូក២គ្រឿងបានឈប់ធ្វើការចម្លងអ្នកធ្វើដំណើរ ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះ ធ្វើអោយផ្លូវនៅតំបន់នោះអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវគោក

0

កំពង់ចាម​៖ ទូក​២​គ្រឿង​ដែល​ធ្លាប់​ចម្លង​អ្នក​ធ្វើ​ដំណើរ​នៅ​ចំណុច​ភូមិ​កោះ​ប្រ​លូ​ង ឃុំ​កោះមិត្ត ជាប់​និង​ភូមិ​ទី​១០ ឃុំ​កោះសូទិន ខេត្តកំពង់ចាម​បាន​ឈប់​ចម្លង​អ្នក​ធ្វើ​ដំណើរ ដោយសារ​នៅ​តំបន់​នោះ​ទឹកទន្លេ​បាន​ស្រក​ចុះ និង​កំណាត់​ផ្លូវ​ខ្លះ គឺ​អាច​ម៉ូតូ ឬ​រថយន្ត​តូច​ៗ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​។

ជាមួយ​គ្នា​នេះ​នៅ​បិណ្ឌ​ទី​៧​ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ខែតុលា​ឆ្នាំ​២០២៣​នេះ​ដែរ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​បាន​បន្ត​ស្រក​ចុះ​បន្តិចទៀត​នៅ​កម្ពស់​១២,២៦​ម៉ែត្រ បើ ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ទឹក​ស្រក​០,២៤​ម៉ែត្រ ហើយ​ចំណុច​ប្រកាស​ប្រុង​ប្រយ័ត្ន​គឺ​កម្ពស់ ១៥.២០​ម៉ែត្រ​។ ដោយឡែក​កម្ពស់​ទឹក​នា​ពេល​នេះ​ធៀប​ទៅ​ឆ្នាំ​២០២២ ទឹកទន្លេ​មាន​កម្ពស់ ១៣,៧៤​ម៉ែត្រ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក អ៊ុ​ម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម ខេត្តកំពង់ចាម​។

ស្រប​ពេល​រដូវ​ទឹក​តំឡើង​នេះ​ដែរ​ជា​រៀង​រាល់​ឆ្នាំ​រដ្ឋបាល​ខេត្តកំពង់ចាម​តែងតែ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ទៅ​ដល់​មន្ទីរ​អង្គភាព​ពាក់ ព័ន្ធ​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​ចុះ​ជួយ​សង្គ្រោះ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជួយ​ទៅ ដល់​សត្វពាហៈនៈ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ជាដើម​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកទន្លេ​មេគង្គ​៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម