ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះបន្តិចវិញហើយបន្ទាប់ពីឡើងអស់ជាច្រើនថ្ងៃ

0

កំពង់ចាម​៖ នៅ​បិណ្ឌ​ទី​៦​ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ខែតុលា​ឆ្នាំ​២០២៣​នេះ​ស្ថាន ភាព​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​បាន​ស្រក​ចុះ​បន្តិច​វិញ​ហើយ​បន្ទាប់​ពី​ឡើង​អស់​ជា​ច្រើន​ថ្ងៃ​។ ដែល​ការ​ស្រក​ចុះ​នេះ​គឺ​នៅ​កម្ពស់​១២,៥០​ម៉ែត្រ បើ ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ទឹក​ស្រក​០,១១​ម៉ែត្រ ហើយ​ចំណុច​ប្រកាស​ប្រុង​ប្រយ័ត្ន​គឺ​កម្ពស់ ១៥.២០​ម៉ែត្រ​។ ដោយឡែក​កម្ពស់​ទឹក​នា​ពេល​នេះ​ធៀប​ទៅ​ឆ្នាំ​២០២២ ទឹកទន្លេ​មាន​កម្ពស់ ១៣,៨១​ម៉ែត្រ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក អ៊ុ​ម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម ខេត្តកំពង់ចាម ជាមួយ​គ្នា​ព្រែក​ជា​ច្រើន​បាន​ទទួល​នូវ​របប​ទឹកទន្លេ​មេគង្គ​ផង​ដែរ​។

ស្រប​ពេល​រដូវ​ទឹក​តំឡើង​នេះ​ដែរ​ជា​រៀង​រាល់​ឆ្នាំ​រដ្ឋបាល​ខេត្តកំពង់ចាម​តែងតែ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ទៅ​ដល់​មន្ទីរ​អង្គភាព​ពាក់ ព័ន្ធ​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​ចុះ​ជួយ​សង្គ្រោះ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជួយ​ទៅ ដល់​សត្វពាហៈនៈ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ជាដើម​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកទន្លេ​មេគង្គ​។

សូម​ជម្រាប​ជូន​ថា​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​បាន​ឡើង និង​ស្រក​ចំនួន​៣​ដង ដោយ​ឡើង​លើក​ទី​១​កម្ពស់​ប្រមាណ​១០​ម៉ែត្រ លើក​ទី​២ ១៣​ម៉ែត្រ និង លើក​ទី​៣​នេះ​ឡើង​ដល់​កម្ពស់​១២,៦១​ម៉ែត្រ​។

ដោយឡែក​បើ​យោង​តាម​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧ​យ្តុ​និយម​គឺ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ខាងលើ ក្រចេះ ស្ទឹង​ត្រែង​បាន​ស្រក​ចុះ​២ ៣​ថ្ងៃ​ហើយ ដូចនេះ​ទឹកទន្លេ​ខេត្តកំពង់ចាម​នៅ​ផ្នែក​ខាងក្រោម អាច​បន្ត​ស្រក​ចុះ​ទៀត​នៅ​ថ្ងៃស្អែក​៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម