កង់បីឥណ្ឌា បើកលឿនពេកទៅបុកនឹងម៉ូតូ​រម៉ក​ដឹក​តៅហ៊ូរ និងរថយន្តព្រូស​មួយ​គ្រឿង​ទៀត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១២:៣០នាទី​ រំលងអាធ្រាត្រ​ឈាន​ចូល​​ ថ្ងៃទី០៥ ខែតុលា​​​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំនុច​បណ្ដោយ​ផ្លូវ​វេងស្រេង​​​ សង្កាត់​ចោមចៅ​ទី១​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់​បេីក​កង់​បី​ឥណ្ឌា​ ពាក់​ស្លាក​លេខ​ កំពងចាម​1Y-8212 បេីក​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ទិសដៅ​ពី​លិច​ទៅ​កេីត​ក្នុង​ល្បឿនលឿន​បានបុក​ជាមួយ​ពី​ក្រោយ​ម៉ូតូ​រម៉ក​ដឹក​តៅហ៊ូរ​បណ្ដាលឲ្យ​ក្រឡាប់​រួច​ព្យាយាម​បេីក​រត់​គេច​ខ្លួន​បន្ត​ទៅ​បុកកន្លែង​ប៉ះកង់​និង​រថយន្ដ​ព្រូស​មួយ​គ្រឿង​ទៀត​បណ្ដាលឲ្យ​រងការ​ខូចខាត​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់​វែង​យក​ម៉ូតូ​កង់​បី​ឥណ្ឌា​ ម៉ូតូ​រម៉ក និង​រថយន្ដ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។