ក្រសួងអប់រំបំភ្លឺថាករណីសាលាបឋមសិក្សាដំណាក់ក្សាន្តដែលលិចជំនន់ទឹកភ្លៀងបានដំណើរការបង្រៀននិងរៀនជាធម្មតា

0

បាត់ដំបង៖ ក្រសួងអប់រំយុវជន និងកីឡាបានបំភ្លឺថាករណីសាលា បឋម សិក្សា ដំណាក់ក្សាន្តស្ថិ តនៅខេត្តបាត់ដំបង ដែលត្រូវបានជំនន់ទឹកភ្លៀ ងលិចនៅពេល កន្លងមកនេះត្រូវបានបើកដំណើរបង្រៀននិងរៀនជាធម្មតា។

យោងតាមសេចក្តីបំភ្លឺករណីសាលាបឋមសិក្សាដំណាក់ក្សាន្តរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៤ខែតុលាឆ្នាំ២០២៣បានលើកឡើងថា ថានាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២ ០២៣ នៅក្នុងបណ្តាញសង្គមមា នការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុង បង្រៀន និងរៀនក្នុង រោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបាន កើតឡើ ងនៅសា លាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិត ក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រសួងអប់រំបានគូសបញ្ជាក់ថា៖«នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យ ទឹកហូរចេញពី សាលាមិនទាន់និងលិចរោងដោល ស្របពេលដែលគ្រូនិងសិស្សកំ ពុងបង្រៀន និ ងរៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិង សិស្ស ត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀននិងរៀនជាធម្មតា»។

បើតាមក្រសួងអប់រំយុវជនិងកីឡាបានឲ្យដឹងថាក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និង មានរោងដោល ១ខ្នង ១បន្ទប់, គ្រូបង្រៀនសរុប ៧នាក់ ស្រី២នាក់ និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា ១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀនគឺ សាលានៅខ្វះ បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យ ជាដើម។ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សាក្រសួងអប់រំ យុវជន និងកីឡា សម្រេច សាងសង់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ អាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀន និងបង្រៀន កាន់តែប្រសើរនាពេលខាងមុខ។

ក្រសួងសូមជម្រាបជូនបន្ថែមថា ដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យតម្រូវការអគារសិក្សាមានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាលបា នសាងសង់ អគារសិក្សាជាច្រើនរួមទាំងអគារសិក្សារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផងដែ រ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា