បុរសម្នាក់ឡើងផ្សារដំបូងមិនប្រយ័ត្ន បណ្តាលអោយឆក់ខ្សែភ្លើង (ខ្សែកាបមេ)

0

កំពង់ឆ្នាំង៖ នៅថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៨និង០០នាទីព្រឹក មានករណីមនុស្សឆក់ខ្សែភ្លើងម្នាក់ ឈ្មោះ ភឿន ភឹម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ បើតាមអោយដឹងពីក្រុមគ្រួសារសាច់ញាតិបានអោយដឹងថា ជនរងគ្រោះឡើងទៅលើដំបូលផ្ទះដើម្បីផ្សារដំបូង តែមិនប្រយ័ត្ន ក៏ប៉ះចំខ្សែកាបភ្លើងបីខ្សែរបស់បង្គោលភ្លើងធំ(ខ្សែកាបមេ)នៅពីខាងលើ បណា្ដលឲ្យឆក់ធ្លាក់ពីលើផ្ទះមកដី ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ