ថ្ងៃទី០៤ តុលា ត្រូវនឹងបិណ្ឌទី៥ ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងដល់កម្ពស់ ១២,៦១ម៉ែត្រ

0

កំពង់ចាម៖ ថ្ងៃទី០៤តុលាឆ្នាំ២០២៣ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់១២,៦១ម៉ែត្រ បើធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង០,០៤ម៉ែត្រ ហើយចំណុចប្រកាសប្រុងប្រយ័ត្នគឺកម្ពស់ ១៥.២០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២២ ទឹកទន្លេមានកម្ពស់ ១៣,៨១ម៉ែត្រ។

ទន្ទឹមនេះដែរស្របពេលដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងជាថ្មីនេះជារៀង រាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែចេញសេចក្តីប្រកាសព័ត៌មានទៅដល់មន្ទីរអង្គភាពពាក់ ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈចុះជួយសង្គ្រោះទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជួយទៅ ដល់សត្វពាហៈនៈទៅកាន់ទីទួលសុវត្ថិភាពជាដើមដែលរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គ៕