សម្ដេចធិបតី ចង់ឱ្យទេសចរថៃចូលមកលេងសៀមរាប អាចប្រើអត្តសញ្ញាបណ្ណជំនួស លិខិតឆ្លងដែនបាន

0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យ​​ករដ្ឋមន្ត្រី បានជំរុញវិស័យទេសរណ៍ទាំងផ្លូវគោក និងផ្លូវអាកាសឱ្យ​មានស​ម្ទុះ​ខ្លាំ​ង​ជា​ង​មុ​ន ក្រោយវិបត្តិកូវីដ-១៩កន្លងទៅនេះ។

ក្រៅពីយន្តការមានស្រាប់ សម្ដេចធិបតីបាន ទំនាក់ទំនងជាមួយភាគីថៃ ហ្វីលីពីន និងប្រទេសជាមិត្តមួយចំនួនទៀតដើម្បីបើកជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍ប្រទេសនីមួយៗឆ្ពោះមកកម្ពុជា ជាពិសេសតំបន់អច្ឆរិយអង្គរខេត្តសៀមរាប។

នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃទី០៣តុលានេះ នៅខណ្ឌដង្កោ សម្ដេចធិបតី បានឱ្យដឹងថា ​ដើម្បីទាក់ទាញភ្ញៀវទេសចរមកក​ម្ពុជាកា​ន់តែច្រើ​ន ស​ម្ដេច​បា​ន​ស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យរកយន្តការណាដែលអាចជួយវិស័យទេសចរណ៍បាន។ ស​ម្ដេ​ចធិ​ប​តី​ បានមានប្រសា​​ស​ន៍​ថា​« Hi​g​​h Season ពាក់កណ្ដាលខែ១០ដល់ខែ៣ ពេលហ្នឹ​ង​បាន​ម​នុ​ស្សម​កច្រើន ដោ​យសា​រ​ស្រុ​​កគេ​វិ​ស្ស​មកាល ខ្ញុំឱ្យឯកឧត្តម ថោង ខុន ឯកឧត្តម សុខ សូកេន ពិនិ​ត្យ​​​មើ​ល​យ​ន្តកា​រភ្លា​ម​ៗ​​ដើ​ម្បី​ជួយរឿងនេះ។…….. ឧទាហរណ៍ នៅព្រំដែន ខា​ងថៃ​ចូល​មក​ត្រូវ​កា​រ​ប៉ា​ស្ព័​រ​តែ​យើងសម្រួ​ល ពីមុនយើងធ្លាប់មាន ឥឡូវមិនបាច់ទេ ប្រើអត្តសញ្ញាណបណ្ណ​ចូ​ល​ម​​កដ​ល់សៀ​ម​រា​ប សម្រួល»​។

បើតាមសម្ដេចធិបតី វិស័យទេសចរណ៍មានការប៉ះពាល់គ្រប់ប្រទេ​សទាំ​អស់​នៅទូ​ទាំង​ពិ​ភ​ពលោក។បច្ចុប្បន្នវិស័យនេះទើបនឹងងើបវិញបណ្ដើរៗប៉ុណ្ណោះ ទាមទារឱ្យមា​ន​ការ​យ​ក​ចិត្ត​ទុកដាក់ខ្លាំងបន្ថែមទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា