សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រៀបសម្តេច និង នាយករដ្ឋមន្ត្រីថៃ ជារឿងខុសឆ្គង ព្រោះប្រទេសនីមួយៗមានគោលនយោបាយខុសគ្នា

0

ភ្នំពេញ៖ «ខ្ញុំទៅញ៉ូវយ៉កថ្ងៃមុននោះ ទៅUN និ​យា​យ​​ពីបង្អាប់ៗ គ្រប់មុខ មានអ្នកវិភាគមួយនោះ ខ្ញុំមិនបញ្ចេញឈ្មោះប្រហែលជាដឹង អា​ខ្ញុំទៅ​ជួប​ថ្នា​​ក់​ដឹកនាំធ្វើការទាំងអស់ ស្រាប់តែថា ហេស វ៉ាប់ឡើ​ងយ​កខ្ញុំ​ទៅប្រៀ​បធៀ​បជា​មួយ​នា​យ​​ករ​ដ្ឋម​​ន្ត្រីថៃ យកគោទៅប្រៀបធៀបជា​មួយក្របី ប្រទេសនីមួយៗ រដ្ឋាភិបាលនីមួយៗ គេ​មា​​ន​គោ​​​​លន​យោបាយដាក់ចេញខុសគ្នា ប៉ុន្តែ​ការយកចិត្តទុកដាក់របស់រាជរដ្ឋា​ភិបា​លដូ​ចតែ​គ្នា​ទេ​»​។ ​នេះ​ជា​ការថ្លែងរៀបរាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​ក្នុ​ង​ជំនួបជាមួយ​ក​ម្ម​ករ​ ​និយោជក ក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៣ តុលានេះ។

អំឡុងពេ​​ល​ទៅ​​ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ​នៅសហ​រដ្ឋ​អាមេ​រិក​កាល​ពី​ពា​ក់​ក​ណ្ដា​​​លខែក​ញ្ញា​កន្លងទៅនេះ សម្ដេចមានជំ​នួបដ៏មមាញឹក​ជាមួ​យថ្នា​ក់ដឹកនាំបរទេស បែ​រជា​ក្រុមអ្នកវិភាគមួយចំនួនមើលមិ​នឃើ​ញ ហើយ​ញៀន​នឹង​ការ​រិះ​គ​ន់រាជរដ្ឋាភិបាល​ជា​តិ​សា​​​ស​ន៍​ឯងទៅវិញ។

សម្ដេចធិបតី បានថ្លែងថា ស​ម្តេ​ច​បា​ន​ជួបថ្នាក់ដឹកនាំមហាអំណាចជាច្រើន និងជួប​ជា​មួ​យអគ្គលេខាធិការអង្គការសហប្រជាជាតិ និ​ង បា​នថ្លែង​គូស​បញ្ជា​ក់ពី​ជំ​ហ​រ​ក​ម្ពុ​ជា​ថែ​ម​ទៀ​ត​។​ ផ្ទុយពីក្រុមអ្នករិះគន់ថា ជួប​តែក្រុ​មស​ហគ​មន៍​ខ្មែ​រនៅអាម៉េរិក និងកាណាដា ដែ​លក្រុ​ម​អ្ន​ក​រិះ​​គ​ន់​មើល​ងាយ​បង​ប្អូនជាតិសា​ស​ន៍​ឯង​ទាំ​ង​នោះ​ថា​ ជាក្រុមកន្ថោរថែមទៀត។

សូមជម្រាប់ជូនថា ក្នុងពេលចូលរួមសន្និបាតអង្គការសហប្រជាជាតិ សម្ដេចធិបតី បា​ន​ជួ​​ប​ជាមួយថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក បានទាំងប្រយោជន៍ការទូត កិច្ចសហប្រតិបត្តិការល្អ បា​ន​ទាំ​ង​ជំនួយ ដោយមិនបាច់ស្នើសុំទៀតផង៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា