ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងដល់កម្ពស់១២,៥៧ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង០,១១ម៉ែត្រ

0

កំពង់ចាម​៖ ថ្ងៃ​ទី​០៣​តុលា​ឆ្នាំ​២០២៣​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​បាន​បន្ត​ហក់​ឡើង​ដល់​កម្ពស់​១២,៥៧​ម៉ែត្រ បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ទឹក​ឡើង​០,១១​ម៉ែត្រ ហើយ​ចំណុច​ប្រកាស​ប្រុង​ប្រយ័ត្ន​គឺ​កម្ពស់ ១៥.២០​ម៉ែត្រ​។ ដោយឡែក​កម្ពស់​ទឹក​នា​ពេល​នេះ​ធៀប​ទៅ​ឆ្នាំ​២០២២ ទឹកទន្លេ​មាន​កម្ពស់ ១៣,៧៨​ម៉ែត្រ​។

ទន្ទឹម​នេះ​ដែរ​ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​បន្ត​ហក់​ឡើងជា​ថ្មី​នេះ​ជា​រៀង រាល់​ឆ្នាំ​រដ្ឋបាល​ខេត្តកំពង់ចាម​តែងតែ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ទៅ​ដល់​មន្ទីរ​អង្គភាព​ពាក់ ព័ន្ធ​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​ចុះ​ជួយ​សង្គ្រោះ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជួយ​ទៅ ដល់​សត្វពាហៈនៈ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ជាដើម​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកទន្លេ​មេគង្គ​៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម