ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដើរ​លួច​កាត់​យក​ខ្សែភ្លើង​ប្រជាពលរដ្ឋ

0

ស្ទឹង​ត្រែង៖ ថ្ងៃអាទិត្យ ២​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ១.០០​នាទី រំលង​អ​ធ្រា​ត ដោយ​ទទួល​បាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ឫស្សី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ធ្វើការ​បង្ក្រាប​ករណី​ចោរកម្ម នៅ​ចំណុច​ច្រមុះជ្រូក​គីឡូ​៧ ស្ថិត​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង ពណ៌​ខ្មៅ ធ្វើ​សកម្មភាព​ដើរ​លួច​កាត់​យក​ខ្សែភ្លើង​ប្រជាពលរដ្ឋ ក្នុង​នោះ ៖

១.​ឈ្មោះ មិន ខាំ​ផៃ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ។
២.​ឈ្មោះ ឆេ​ង ឡុ​ង ភេទ​ប្រុស​អាយុ 48 ឆ្នាំ​មុខរបរ​កម្មករ​សំណង់ ជនសង្ស័យ​ទាំង​ពីរ​រស់នៅ​ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​/​ខេត្តស្ទឹងត្រែង ។

វត្ថុ​តាម​ដកហូត​បាន​រួម​មាន​: ខ្សែភ្លើង​ទម្ងន់ ៩.៥ គីឡូ ស្មើ​ហ្នឹង ៤៥.៥ ម៉ែត្រ និង​ម៉ូតូ ០១​គ្រឿង​ម៉ាក់​វេ​វ ពណ៌​ខ្មៅ ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​ការ​ជិះ​ធ្វើ​សកម្មភាព ។ ករណី​ខាងលើ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង