ឃាត់ខ្លួនជនជាតិចិន ២នាក់ ជាមួយនឹងគ្រឿងញៀនមួយចំនួន

0

ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​២១​និង​០០​នាទី មាន​ប្រជាពលរដ្ឋ​បាន​រាយ​កាណ៍​មក​ថា​មាន​ជនជាតិ​ចិន បង្ហោះ​វី​ដេ​អូ​ចែកចាយ​គ្រឿងញៀន​តាម​បណ្ដាញ​សង្គម បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឱ្យ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ចុះ​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ ជនជាតិ​ចិន ប្រព្រឹត្ដ​នៅ ក្រុម​ទី​១ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​មានឈ្មោះ ៖
១-​ឈ្មោះ CHEN JIANG HAI ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ក្រុម​ទី​១ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ។
២-​ឈ្មោះ SHEN CHUAN ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ។

May be an image of 11 people and crowd

ដកហូត​វត្ថុ​តាង​រួម​មាន
-​ទូរស័ព្ទ​ដៃ​ចំនួន ០៦​គ្រឿង ។
-​លិខិតឆ្លងដែន​ចំនួន ០១​ក្បាល ។
-​ម្សៅ​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០១​កញ្ចប់ ។
-​ថ្នាំ​កញ្ចប់​រូប​ទំពាំងបាយជូ អក្សរ POP DRINGK សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៥៤ កញ្ចប់ ។
-​ថ្នាំ​កញ្ចប់​ពណ៌​ស​ក្រហម រូប​សេះ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៧ កញ្ចប់ ។
-​ថ្នាំ​កញ្ចប់​ត្នោត អក្សរ HERMES សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៨ កញ្ចប់ ។
-​ថ្នាំ​កញ្ចប់​ខៀវ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០២ កញ្ចប់ ។
-​ថ្នាំ​កញ្ចប់​ពណ៌​ផ្ទៃមេឃ រូប​ទំពាំងបាយជូ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០១ កញ្ចប់ ។
-​ថ្នាំ​កញ្ចប់​ពណ៌​ខ្មៅ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០១ កញ្ចប់ ។
-​ថ្នាំ​កញ្ចប់​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៣ កញ្ចប់ ។
-​ថ្នាំ​កញ្ចប់​រូប​ក្រូច សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០១ កញ្ចប់ ។
-​ថ្នាំ​កញ្ចប់​រូប​កែវ​កាហ្វេ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០២ កញ្ចប់ ។
-​ម្សៅ​ពណ៌​ត្នោត សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០១ កញ្ចប់ ។
-​ថ្នាំ​គ្រាប់​ពណ៌​ក្រហម សញ្ញា (WY) សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ១៧០២ គ្រាប់ ។
-​ថ្នាំ​គ្រាប់​ពណ៌​លឿង សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៦៧៣ គ្រាប់​សារធាតុ​រាវ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៨ ដប (​ធំ ០៦ ដប និង​តូច ០២ ដប​) ។
-​ឧបករណ៍​សម្រាប់​មូល​បារី​ចំនួន ០១ គ្រឿង ។
-​ឧបករណ៍​គ្រីប​កំប៉ុង​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​ចំនួន ០១ គ្រឿង ។
-​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ធំ និង​កាំភ្លើងខ្លី​ចំនួន ០១​ដើម ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ