បុរសម្នាក់លង់ទឹកប្រឡាយ បណ្តាលអោយស្លាប់បាត់បង់ជីវិត

0

បាត់ដំបង៖ ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣​នេះ វេលាម៉ោង១៧និង៣០នាទី នៅចំណុចក្បាលហុង ក្រុមទី០៧ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីបុរសម្នាក់លង់ទឹកស្លាប់ ជនរងគ្រោះឈ្មោះ រឿម លឿន ភេទប្រុស អាយុ៧០ឆ្នាំរស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ តាមការបំភ្លឺពីក្រុមគ្រួសារសពបានអោយដឹងថា ជនរងគ្រោះបានផឹកស្រាស្រវឹង និងយកស្បៃអ៊ុយទៅដាក់ពាំងរកត្រីនៅចំណុចក្បាលលូកន្លែងកើតហេតុក្រោយមកក៏រអិលធ្លាក់ចូលលូនិងលង់ទឹកស្លាប់តែម្តង រហូតដល់ម៉ោង២៣និង២១នាទី ទើបរកឃើញសាកសពនៅក្នុងប្រឡាយទឹកខាងកើតកន្លែងកើតហេតុចំងាយប្រហែល​ ៣០ម៉ែត្រ។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ រឿម លឿន ពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ