យុវជនម្នាក់ឆក់ចរន្តអគ្គិសនី បណ្តាលអោយស្លាប់បាត់បងជីវិត

0

បាត់ដំបង​៖ ថ្ងៃ​សុក្រ ១៥​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣​នេះ វេលា​ម៉ោង​០៦​និង​០០​នាទី នៅ​ចំណុច​ក្រុម​ទី​០៦ ភូមិ​ចបកាប់ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​ឆក់​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​។ លោក​វរសេនីយ៍ទោ សេង លុ​ច អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ និង​កំណត់ ករណី​ឆក់​ចរន្ត​អគ្គី​ស​នី​បណ្ដាល​អោយ ជន​រង​គ្រោះ​ឈ្មោះ ធី ពន្លឺ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ចបកាប់ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

ក្រោយ​ពី​ពិនិត្យ​ទីកន្លែង​ហេតុ និង​សាកសព ព្រមទាំង​សាកសួរ​បំភ្លឺ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ ក្រុមការងារ​បាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា​សព​ឈ្មោះ ធី ពន្លឺ នេះ​ពិតជា​ស្លាប់​ដោយសារ​ឆ្លង​ចរន្ត​អគ្គី​ស​នី ពិតប្រាកដ​មែន​។ សមត្ថកិច្ច​បានអោយ​ដឹង​ថា មូលហេតុ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី (​ឆក់​ខ្សែភ្លើង​) ទើប​បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នោះ​។ បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ