អគ្គីភ័យឆាប់ឆេះផ្ទះមន្ត្រី​ចូល​និវត្តន៍​ម្នាក់ បណ្តាលអោយឆេះ​សំភាះក្នុង​ផ្ទះ​អស់ទាំង​ស្រុង

0

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង ២៣:៤០ នាទី​យប់ ថ្ងៃ សុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ករណី​អគ្គី​ភ័យ​មួយ​កន្លែង​បាន​កើតឡើង​នៅ​ចំណុច ផ្លូវ​បេតុង ភូមិ តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន រាជធានី​ភ្នំពេញ ម្ចាស់​ទីតាំង​ឈ្មោះ ឡា​ច សា​ម៉ុ​ន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ មន្ត្រី​ចូល​និវត្តន៍​។

May be an image of 1 person, fire and text

+ មូលហេតុ​: បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។
+ ប្រភេទ​សំណង់​: ថ្ម​ក្រោម​ឈើ​លើ ទំហំ ៦x១២ ម៉ែត្រ​។
+ ខូចខាត​សម្ភារៈ ឆេះ​សំភាះ​ផ្ទះ​អស់ទាំង​ស្រុង នឹង​ពុំ​បាន​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។
– ស្លាប់​មនុស្ស : ចំនួន ០១ នាក់ ឈ្មោះ ឡា​ច សា​ម៉ុ​ន ។
– របួស​មនុស្ស​: គ្មាន ។

May be an image of 2 people, fire and text

+ កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រេ​ី​ប្រាស់​រថយន្ត​អគ្គិភ័យ​ចំនួន ០៨ គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន ០៨ រថយន្ត ស្មើរ​នឹង ៤៦ ម៉ែត្រគូប ។
– រថយន្ត​ជំនួយ​កងពលតូច​លេខ​៧០​ចំនួន ០៤ គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក ។
– ពន្លត់​ចប់​: នៅ​វេលា​ម៉ោង ០០​និង​៥០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ