បញ្ជូនសំណុំរឿង បុរសជនជាតិស្វីស ម្នាក់ពាក់ព័ន្ធករណី ទិញពេស្យាចារកុមារ ទៅតុលាការ

0

ភ្នំពេញ៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​នឹង​ការពារ​អ​និ​តិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើប​អង្ក​តបា​នប​ង្គ្រា​ប​ករណី​ទិញ​ពេស្យាចារ​លើ​កុមារ ហើយ​បាន​ធ្វើ​ឃាត់ខ្លួន​លើ​ជនសង្ស័យ​មួយ​រូប​ឈ្មោះ ស្តេ វិ​ន ជនជាតិ​ស្វី​ស ហើយ​បាន​រំដោះ​កុមារ​រង់​គ្រោះ​ចំនួន​៣​នាក់​បញ្ជូន​ទៅ​សង្គមកិច្ច​។ ការ​ឃាត់ខ្លួន​នោះ​គឺ​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៣៦ ៣៨ ផ្លូវ​រុងរឿង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការងារ​យេ​ន​ឌ័​រ បាន​ធ្វើ​លិខិត សំណើសុំ​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង ជនសង្ស័យ​ចំនួន ម្នាក់ ៖ ឈ្មោះ STEPHAN WERNER ហៅ ស្ពៃ​ចិន ភេទ ប្រុស អាយុ ៥៧​ឆ្នាំ ជនជាតិ ស្វី​ស លិខិតឆ្លងដែន​លេខ X1299315 ដែល​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ តាម​បញ្ជា​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

លិខិត​បាន​បញ្ជាក់​ថា យោង​- តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ សៅ សម្បត្តិ ភេទ ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ ៥៥៦ ផ្លូវ​រ៉ា​ដា ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ (​មន្ត្រី​មន្ទីរ​សង្គមកិច្ច​) ដែល​បាន​ប្តឹង​ទៅ​លើ​ឈ្មោះ STEPHAN WERNER ហៅ ស្ពៃ​ចិន ភេទ ប្រុស ដែល​បាន​បៀតបៀន​លើ ក្មេង​ស្រី អាយុ ៤​ឆ្នាំ ជនជាតិ​ខ្មែរ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង ការិយាល័យ​បាន​ធ្វើ​លិខិត គោរព​ស្នើ​សុំ​បើក​ស៊ើបអង្កេត​បឋម​ទៅ ឯកឧត្ដម ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ។ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ច្រឹង ខ្មៅ បាន​ចំណារ​ឯកភាព​លើ​សំណើសុំ​បើក​ស៊ើបអង្កេត​បឋម​ខាងលើ បន្ទាប់​ពី ការិយាល័យ​ទទួល​បាន​ចំណារ​ឯកភាព​រួច​មក នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ ផែន​បាន​ចេញ​លិខិត​កោះហៅ​ឈ្មោះ STEPHAN WERNER ហៅ ស្ពៃ​ចិន ភេទ ប្រុស អាយុ ៥៧​ឆ្នាំ ជនជាតិ ស្វី​ស លិខិតឆ្លងដែន​លេខ X1299315 ដើម្បី​ចូល​មក​កាន់​ការិយាល័យ​ធ្វើ​បំភ្លឺ​លើ​បណ្តឹង​របស់​ឈ្មោះ សៅ សម្បត្តិ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ៩​ព្រឹក ។

លុះ​មក​ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ៩​ព្រឹក ឈ្មោះ ឃិ​ត សុ​ខាំង បាន​នាំ​ឈ្មោះ STEPHAN WERNER មក​ប្រគល់​ឲ្យ​ការិយាល័យ ក្នុង​នោះ​ការិយាល័យ​បាន​ធ្វើការ​សាកសួរ​ឈ្មោះ STEPHAN WERNER ហៅ ស្ពៃ ចិន ហើយ​ឈ្មោះ STEPHANWERNER ហៅ ស្ពៃ​ចិន បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​នាំ​យក​ក្មេង​ស្រី​នោះ ទៅ​ដើរ​លេង​ជា​ច្រើន កន្លែង​នៅ​ទីក្រុង​ភ្នំពេញ និង​ធ្លាប់​នាំ​ទៅ​ដេក​លេង​នៅផ្ទះ​របស់​គាត់​ជា​ច្រើន​លើក​ផង​ដែរ ព្រមទាំង​បាន​ផ្តល់​លុយ​ទៅ​ឲ្យ ជីតា​របស់​ក្មេង​ស្រី ក្នុង​មួយ​ខែ​១៥០​ដុល្លា ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ចប់ ការិយាល័យ​បាន សុំ​គោលការណ៍​ពី​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​រយៈ​ទូរស័ព្ទ​លេខ ០១៧ ៣៩ ៣៣ ៧៨ ដើម្បី​សុំ​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ STEPHAN WERNER ហៅ ស្ពៃ​ចិន ភេទ ប្រុស អាយុ ៥៨​ឆ្នាំ ជន ជាតិ ស្វី​ស ហើយ​ក៏​បាន​ឯកភាព​ពី លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ធ្វើ ការ ឃាត់ខ្លួន​ឈ្មោះ STEPHAN_WERNER ហៅ ស្ពៃ​ចិន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ។

បច្ចុប្បន្ន​ការិយាល័យ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​រាជធានី ភ្នំពេញ ចំណែក​កុមារ​រង​គ្រោះ​ចំនួន ០២​នាក់ ប្រុស អនីតិជន ប​ញ្ចូ​ន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ