ចិនបើករថយន្តសេរី​ទំនើប​ បុកម៉ូតូ បណ្តាលអោយមនុស្ស ២នាក់រងរបួសធ្ងន់

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១០យប់ ថ្ងៃទី២៨ ខែកញ្ញា​​​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុច​ផ្លូវ​៦១៦​ កែងផ្លូវ​១៥៩​(បឹងកក់)​ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរស​ជនជាតិ​ចិន​ម្នាក់​បេីក​រថយន្ដ​សេរី​ទំនើប​ ALPHARD ពណ៌ខ្មៅ​ ភ្នំពេញ​ ភ្នំពេញ​ 2CA-9878 បេីក​បុក​ជាមួយ​ម៉ូតូ​HUNDA WINER ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1BD-6208 ត្រង់​ចំណុច​ផ្លូវ​បំបែក​ជាបួន​បណ្ដាលឲ្យ​មនុស្សប្រុស​ស្រី​ពីរនាក់​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

May be an image of 3 people, scooter, motorcycle and text

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូទៅ​រក្សា​ទុក្ខ​រង់ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។រីឯ​តៃកុង​រថយន្ដ​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ជា​បណ្ដោះ​អាសន្ន​៕

May be an image of car, ambulance and van