ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២៖២៥រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវ៣៧៤ កែង១៩៩ សង្កាត់ទួលស្វាយទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត Ford Ranger ពាក់ស្លាកលេខនរបាល 2-3902 ទិសដៅពីកេីតទៅលិចបុក ម៉ូតូលក់រ៉េមបណ្ដាលឲ្យអ្នកលក់ការ៉េមរងរបួសធ្ងន់។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វេីការយករថយន្តនិងម៉ូតូលក់រ៉េមទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

