Home សង្គម សម្ដេចធិបតី អំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ រក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួន និងជួយដល់បងប្អូនកម្មករនិយោជិត

សម្ដេចធិបតី អំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ រក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួន និងជួយដល់បងប្អូនកម្មករនិយោជិត

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យា ​ពិសេ​សដែលនៅជាធរមានផង។

រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់។

ទន្ទឹមនឹងនេះ សម្ដេចធិបតី សូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាម៉េរិក ក្នុង ១ខែ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Previous articleឯកអគ្គរាជទូតជប៉ុន៖ ឆ្នាំ២០២៤ ខាងមុខ រដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមគម្រោងកម្ចីឥណទាន ការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់ និងគម្រោងការបង្កា និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា
Next articleកម្ពុជា និងថៃ ឯកភាពគ្នាពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ