ក្រចេះ៖ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរឬស្សី បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស-ស្រី មួយក្រុមមានគ្នាចំនួន១២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូអនាធិបតេយ្យ (កែឆ្នៃភ្លើងខុសបច្ចេក ទេសនិងបង្ហោះម៉ូតូ) បង្កការរំខាននិងប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវទីប្រជុំជនតាមភូមិសាស្ត្រសង្កាត់អូរឫស្សី ក្រុងក្រចេះ ។
ពួកគេត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើកិច្ចសន្យាអប់រំ និងប្រគល់ទៅអោយអាណាព្យាបាល ដើម្បីយកទៅអប់រំបន្ត។ ចំណែកម៉ូតូចំនួន ០៧គ្រឿង ត្រូវរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាន៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ