សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីពន្ធដារ គឺមិនទាន់មានការសម្រេចជា​ផ្លូវ​កា​រ​រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បាល ក្នុងការប្រមូលពន្ធចំណេញ​មូលធន នៅដើមឆ្នាំ២០២៤ទេ

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែ​ងបញ្ជាក់ថា ករណីពន្ធដារ គឺមិនទាន់មាន​ការសម្រេ​ច​ជា​ផ្លូវ​ការ​រប​ស់រា​ជរ​ដ្ឋា​ភិ​បា​ល ក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ទេ ហើយរាជ​រដ្ឋា​ភិបា​លថ្មី​ក៏មិ​ន​មា​ន​ប​ង្កើ​ត​ពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ។

ក្នុងសារជាសម្លេងជិត៥នាទី នៅព្រលប់ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានថ្លែងថា ចាប់តាំងពីរា​ជរដ្ឋាភិបាលបង្កើត​មកដល់ម៉ោងនេះ ​មិនមានការបង្កើតពន្ធបន្ថែមស​ម្រា​ប់​​ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ​ហើយចំពោះការគិតគូរ​រឿងនេះ រាជរ​ដ្ឋា​ភិ​​​បាលគ្រោងនឹ​ងធ្វើ​សម្រា​​ប់​ដា​​ក់ចេញជាកញ្ចប់វិធានការអន្តរាគមន៍នៅខែ១​១ក្នុងវេទិ​កា​រា​ជ​រដ្ឋា​ភិ​បាលនិង​វិស័​យ​ឯ​កជ​ន​ ដើម្បីពិ​ចារណា​ទៅលើក្រ​បខ័​ណ្ឌនៃ​ពន្ធ​ដែល​មាន​ស្រា​ប់​តែ​ប៉ុ​ណ្ណោះ​។

ការថ្លែងសារបញ្ជាក់នេះបន្ទាប់ពី មានព័ត៌មានរំជើបរំជួលពា​ក់ព័ន្ធបទសម្ភាសន៍​រប​ស់​ឯ​​កឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុងពេលកន្លងមក ពាក់ព័ន្ធការប្រមូ​លព​ន្ធចំ​ណេ​ញ​​មូល​ធនដែលគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២៤ខាងមុខ។

សូមរម្លឹកថា ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ឯកឧត្តម​ឧ​ប​នា​យ​ក​រ​ដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ ពិ​គ្រោះយោ​ប​ល់ជាបន្ត​បន្ទា​ប់ជា​មួយ​ភាគី​ពាក់​ព័​ន្ធ​ដើ​ម្បី​ស្តា​ប់សំណូមពរផ្សេងៗពីវិស័យឯកជនសម្រាប់យកមកពិចា​រណា​ហើយ​រៀ​ប​ចំ​ជា​កញ្ច​ប់​វិ​ធា​ន​កា​រជួយទៅដល់វិស័យឯកជនដូចជា ការលើកទឹកចិ​ត្តផ្សេ​ង​ៗ ដែ​លក្នុ​ងនោះ​ក៏មា​ន​កា​រ​ជ​ជែ​ក​គ្នា​អំពីបញ្ហាពន្ធអាករ បញ្ហាលើកទឹកចិត្តផ្សេងៗផង​ដែ​រដែ​លគ្រោ​ងប្រ​កាស​ពេ​ល​សម្ដេចធិបតី​ជួ​ប​វិស័យឯកជននៅខែ១១ខាងមុខនេះ។

ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាល សូមជម្រាបដល់សាធារណៈជនថា មិនទាន់មាន​ការ​សម្រេចជា​ផ្លូវ​កា​រណាមួយពាក់ព័ន្ធករណី​ប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ​២​០​២​៤​ឡើ​យ​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា