ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ឆ្នាំ២០២៣នេះក្រោមយុទ្ធនាការ“ ឆ្នាំ ទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)” កម្ពុជារំពឹងទទួលបានទេសចរអន្តរ ជាតិប្រមាណ៥លាននាក់កើនឡើង១២០ភាគរយនិងទេសចរជាតិ ប្រមាណ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់៨លាននាក់។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងសារលិខិតក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍និងការវិនិយោគ បៃតង”ថ្ងៃទី ២៧ ខែ កញ្ញា ២០២៣។
សម្តេចធិបតីថ្លែងថា «ជាលទ្ធផលរយៈពេល៨ខែឆ្នាំ២០២៣នេះកម្ពុជាបានទទួលទេ សចរអន្តរជាតិចំនួនជាង ៣,៥លាននាក់កើនឡើង២៥០,៨ភាគរយធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ក្នុងកម្រិត៨០ភាគរយនៃឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដ-១៩ រីឯទេសចរជាតិមាន ប្រមាណ ១២,៣៨ លាននាក់កើនឡើង ៦២,៥ភាគរយ ។
ឆ្នាំ២០២៣នេះក្រោមយុទ្ធនាការ“ឆ្នាំទស្សនាកម្ពុជា ២០២៣(Visit Cambodia Year 2023)”កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់កើនឡើង ១២០ ភាគ រយនិងទេសចរជាតិ ប្រមាណ ១៧លាននាក់និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់» ។
សម្តេចធិបតីបន្តថា ប្រធានបទឆ្នាំ២០២៣ នេះពិតជាបានគូសរំលេចកាន់តែច្បាស់ ថែមទៀត ពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក៏ដូចជាការ គិតគូរដល់គំរូនៃការវិនិយោគថ្មីដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និង ចីរភាពកាន់តែប្រសើរ ។
សម្តេចធិបតីបន្តថា ជាការពិតណាស់ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសច រណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទកៈ។ ប៉ុន្តែជាអកុសល ការរីកចម្រើនវិស័យនេះ ត្រូវ បានបង្អាក់ស្ទើរតែទាំងស្រុងក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយដោយសារវិបត្តិនៃជំងឺកូវីដ ១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាននិងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ សង្គម-សេដ្ឋ កិច្ចនៅទូទាំងសកលលោក។ ជាការកត់សម្គាល់វិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ ធ្ងរជាងគេដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។
សម្តេចធិបតីបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី ៦ នៃរដ្ឋសភាកន្លងទៅ កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានបើកប្រទេ សពេញលេញលើគ្រប់វិស័យប្រកបដោយសុវត្ថិភាពដោយផ្តល់នូវភាពអំណោយផលដល់ការ ស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញនៅក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា