គិតត្រឹមម៉ោង ៦ល្ងាចនេះ!! ផ្លូវជាលេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-​១១៦ នៅតែ​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​

0

ព្រះសីហនុ៖​ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ទាំងអស់​មេត្តា​ជ្រាប​ថា​៖ គិត​ត្រឹម​ម៉ោង​១៨ និង​០០​នាទី​នេះ កំពស់​ទឹក​ឡើង​ដល់​០.៥​ម៉ែត្រ នៅ​លើ​ថ្នល់ជាតិ នៅ​ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥ និង​គីឡូម៉ែត្រ​លេខ​១១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា​។

May be an image of 4 people

 

ដូច្នេះ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ រដ្ឋបាល​ខេត្ត​សូម​ធ្វើការ​ផ្អាក​ចរាចរណ៍​នៅ​ត្រង់​ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន​សិន​។ សូម​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ រក​ផ្លូវ​វៀង​ជា​បណ្តោះអាសន្ន​សិន ឬ​អាច​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ