Home សង្គម សមត្ថកិច្ចស្រាវជ្រាវរកឃើញជន ដែលបង្កគ្រោះថ្នាក់ ធ្វើអោយក្មេងស្រីម្នាក់របួសក្បាលធ្ងន់ធ្ងរ

សមត្ថកិច្ចស្រាវជ្រាវរកឃើញជន ដែលបង្កគ្រោះថ្នាក់ ធ្វើអោយក្មេងស្រីម្នាក់របួសក្បាលធ្ងន់ធ្ងរ

0

ពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរកើតឡើងនៅម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចភូមិបឹងយារ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលបណ្តាលឱ្យក្មេងស្រីឈ្មោះ ឡាត់ សុធាលាភ រងរបួសក្បាលធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅភ្នំពេញ ហើយមកដល់ម៉ោងនេះ តបតាមបទបញ្ជាយ៉ាងម៉ើងម៉ាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយមន្រ្តីជំនាញស្រុក បានស្រាវជ្រាវរកឃើញមុខសញ្ញា ដែលបង្កគ្រោះថ្នាក់ហើយ។

May be an image of 1 person and text

ពេលនេះការិយាល័យចរាចរណ៍ខេត្ត កំពុងបន្តនីតិវិធី ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

May be an image of 1 person, hospital and textMay be an image of xray, bone, hospital and text

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

Previous articleមុខសញ្ញាលួចដែក០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
Next articleអគ្គិភ័យនៅពិធីមង្គលការបណ្តាលឲ្យមនុស្ស​ជាង​១០០​នាក់បានស្លាប់ និង​១៥០​នាក់បានរបួស