បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មន្រ្តីការទូតជាន់ខ្ពស់មកពីប្រទេសចិន និងជប៉ុនសម្រាប់កិច្ចប្រជុំត្រីភាគីដ៏កម្រមួយ ដែលត្រូវបានគេមើលឃើញថា មានគោលបំណងកាត់បន្ថយការព្រួយបារម្ភរបស់ទីក្រុងប៉េកាំង ចំពោះការរឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងចិន និងសម្ព័ន្ធមិត្តទាំងពីររបស់សហរដ្ឋអាមេរិក និងទីក្រុង Washington ។
ការរៀបចំកិច្ចប្រជុំនេះក្នុងគោលបំណង ដើម្បីជាផ្នែកមួយសម្រាប់រៀបចំកិច្ចប្រជុំកំពូលត្រីភាគីបន្តរវាងមេដឹកនាំប្រទេសទាំងបី ដែលបានប្រព្រឹត្តិឡើងចុងក្រោយកាលពីឆ្នាំ២០១៩ ។ កិច្ចពិភាក្សាទាំងនោះ ត្រូវបានផ្អាកចំពេលមានជម្លោះផ្លូវច្បាប់ ផ្នែកការទូត និងពាណិជ្ជកម្មរវាងទីក្រុង Seoul និងទីក្រុង Tokyo ជុំវិញបញ្ហាទាក់ទងនឹងការកាន់កាប់របស់ជប៉ុនកាលពីឆ្នាំ ១៩១០ ដល់១៩៤៥ ក្នុងប្រទេសកូរ៉េ។
ចាប់តាំងពីពេលនោះមក ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានចាត់វិធានការដើម្បីស្តារទំនាក់ទំនងឡើងវិញ ហើយកាលពីខែសីហា មេដឹកនាំទាំងពីរបានបើកកិច្ចប្រជុំកំពូលត្រីភាគីជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលមេដឹកនាំទាំងបីបានប្តេជ្ញាចិត្តថា និងបង្កើនកិច្ចសហប្រតិបត្តិការ រួមទាំងវិស័យការពារជាតិ និងសន្តិសុខសេដ្ឋកិច្ច។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ប្រទេសចិនបានចាត់វិធានការជាមុនក្នុងការស្វែងរក កិច្ចសហប្រតិបត្តិការត្រីភាគី និងរៀបចំកិច្ចប្រជុំ ចាប់តាំងពីមានការបែកបាក់ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៧ ជុំវិញការដាក់ពង្រាយប្រព័ន្ធប្រឆាំងគ្រាប់មីស៊ីល THAAD របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាង៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ