ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១៖០៥នាទីរំលងអាធ្រាត្រ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំនុចបណ្ដោយផ្លូវ៤៣២ កែង១០៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត ឡិចស៊ីស NX200t 2BV-2671 បុកម៉ូតូ Dream c125 ពាក់ស្លាកលេខកំពង់ចាម 1AB-9817 បណ្ដាលឲ្យបុរសម្នាក់ធ្លាក់ប្រឡាយបឹងត្របែករងរបួសស្រាល។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
