Ford Raptor បុកបង្គោល​ផ្លាក​ប៉ាណូ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ១:៣០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​​​ ថ្ងៃទី២៦ ខែកញ្ញា​​​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​មហាវិថី​ចោមចៅ​(វេងស្រេង​) សង្កាត់​ស្ទឹង​មានជ័យ​ទី៣ ខណ្ឌ​មានជ័យ​​​​ រាជធានី​ភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់​បេីក​រថយន្ដ​សេរី​ទំនើប​ Ford Raptor ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BZ-1988 បេីក​រ៉េ​ចង្កូត​បុក​ឡេីង​ខឿន​ពុះចែក​ទ្រូងផ្លូវ​ រួច​ជ្រុល​ទៅ​បុក​បង្គោល​ផ្លាក់​ប៉ាណូ​បណ្ដាលឲ្យ​បាក់​រលំ​ដល់ដី​រីឯ​រថយន្ត​រងការ​ខូចខាត​យ៉ាង​ដំណំ​។ ក្រោយកើតហេតុសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់​វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

May be an image of 1 person, car, road and text