ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីលួច​ម៉ាស៊ីនបូមទឹក​

0

កំពង់ចាម​៖ កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ២២:៣០​នាទី​យប់ នៅ​ចំណុច​វាលស្រែ​ខាងកើត​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ចំងាយ​ប្រហែល ១០០​ម៉ែត្រ មាន​បទ​លួច​មួយ​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​លួច​ម៉ាស៊ីនបូមទឹក​របស់​ឈ្មោះ ហេង លី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម អស់​ចំនួន ០១​គ្រឿង​។ ក្រោយ​ពី​បាន​ទទួល​ព​ត៌​មាន​ភ្លាម លោក​វរសេនីយ៍ឯក សំ ណា​ល់ អធិការ​នគរបាល​ស្រុក​បា​ធា​យ បាន​បញ្ជារ​អោយ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ធ្វើការ​ល្បាត ពួនស្ទាក់ តាម​ចាប់​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស លុះដល់​ម៉ោង ០១:២៥​នាទី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ ប៉ុន្មាន​ម៉ោង​ក្រោយមក​សមត្ថកិច្ច​យើង​បាន​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​ចំនួន ០៤​នាក់ មានឈ្មោះ៖

May be an image of 2 people, motorcycle, scooter and text

១- ឈ្មោះ គង់ ផានិត ហៅ​អា​គ្និ​ត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្បូង​ភ្នំ ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម
២- ឈ្មោះ វន ប៊ុ​ន​ធឿ​ន ហៅ​អា​តុំ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្បូង​ភ្នំ ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម
៣- ឈ្មោះ អ៊ួ​ន កុសល់ ហៅ​អា​មូស ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម
៤- ឈ្មោះ ហេង បូ​រី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

May be an image of 3 people and foundry

ទាំង​០៤​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ព​ណ៍​ក្រហម​(​ម៉ូតូ​ចាស់​ៗ) ចំនួន​០២​គ្រឿង បំ​រ៉ុ​ង​ធ្វើ​សកម្មភាព​ចូល​លួច​សម្ភារ​ប្រជា​ពលរ​ដ្ន​នៅ​ភូមិ​ជើង​ឆ្នុក កម្លាំង​យើង​ក៏​បាន​ឃាត់​មុខសញ្ញា​សង្ស័យ​ទាំង​០៤​នាក់​នោះ​មក​កាន់​អធិការដ្ឋាន ដើម្បី​សាកសួរ ហើយ​មុខសញ្ញា​សង្ស័យ​ទាំង​០៤​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ាស៊ីនបូមទឹក​ចំនួន​០១​គ្រឿង​ហើយ​បាន​យក​ទៅ​លក់​អោយ​កន្លែង​ទិញ​អេ​ត​ចាយ ចំណុច​ថ្នល់កែង​ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បា​ធា​យ និង​បាន​ឆ្លើយ​សារភាព​ទៀត​ថា កន្លង​មក​ពួក​ខ្លួន​ធ្លាប់​ដើរ​ធ្វើ​សកម្មភាព​លួច​ម៉ាស៊ីនបូមទឹក លួច​ក្បាល​ប៊ឺ​ត លួច​ប្រេង និង​លួច​បង្អួច​សាលារៀន​ជា​ច្រើន​លើក​មក​ហើយ ដោយពេល​លួច​បាន​យក​ទៅ​លក់​អោយ​កន្លែង​ទិញ​អេ​ត​ចាយ​នៅ​ចំណុច​ថ្នល់កែង និង​ចំណុច​ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​៕

ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកបាធាយ

May be an image of 4 people and motorcycle