សម្ដេចធិបតី ប្រកាសគាំទ្រពេញទំហឹងចំពោះការស្នើរបស់ប្រទេសទីម័រ​ឡេស្តេ ឱ្យ​ភាគី​ក​ម្ពុ​ជា​គាំទ្រការកំណត់យកឆ្នាំ ២០២៥ ជាឆ្នាំដែលអាស៊ានប្រកាសជាសមាជិកផ្លូវការ

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យ​​ក​​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើ​រ​ប​ស់​ប្រទេសទីម័រ​ឡេស្តេ ឱ្យ​ភាគី​ក​ម្ពុ​ជា​គាំទ្រចំពោះការកំណត់យកឆ្នាំ ២០២៥ ជា​ឆ្នាំ​ដែ​ល​អា​ស៊ា​ន​ប្រកាសជាសមាជិកផ្លូវការ ហើយកម្ពុជានឹងបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ជាពិសេស ស​ម្រា​​​ប់ការរៀបចំខ្លួនចូលជា សមាជិកអាស៊ាន ឱ្យបានឆាប់នាពេលខាងមុខ។

ការប្រកាសគាំទ្រ របស់ សម្ដេចធិបតី ធ្វើឡើងបន្ទាប់ពី ឯកឧត្តម ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួ​ប​ពិ​ភា​​ក្សា​ការងារ នាល្ងាចថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹ​ង​ថ្ងៃ​ទី​២​២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បា​ន​ប​ង្ហា​​​ញ​ពីការប្តេជ្ញា ចិត្តរបស់ទីម័រឡេស្ដេក្នុងការបំពេញគ្រប់លក្ខខណ្ឌតម្រូវ ដើម្បីចូ​ល​ជា​ស​មា​ជិកអាស៊ានឱ្យបានឆាប់ និងការមិនឱ្យទីម័រឡេស្ដេក្លាយ ជាបន្ទុកសម្រាប់អាស៊ានឡើយ។

ជា​មួយនឹងការអនុម័តផែនទីបង្ហាញផ្លូវ សម្រាប់​ការ​ចូល​ជាស​មាជិ​កពេ​ញសិ​ទ្ធិរ​បស់​ទី​ម័​រ​ឡេស្តេកាលពីខែឧសភាឆ្នាំ២០២៣កន្លងទៅ ឯកឧត្តមប្រធានាធិបតី បានស្នើឱ្យភាគីក​ម្ពុជា​គាំ​​ទ្រចំពោះការកំណត់យកឆ្នាំ ២០២៥ ជាឆ្នាំ​ដែលអាស៊ានប្រកាសជា​ផ្លូវ​ការ​នូវស​មាជិ​កភា​ព​ពេ​​ញ​សិ​ទ្ធិ​រ​ប​ស់ទីម័រឡេស្តេ នៅក្នុងអាស៊ានផងដែរ។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ ប្រកបដោយសុទិដ្ឋិនិយមផងដែរថា អាស៊ាន​គួ​រ​តែ​ព​ង្រី​​​កបន្ថែមនូវសមាជិករបស់ខ្លួនដើម្បីរួមចំណែក ដល់ការពង្រឹងកម្លាំងនៅក្នុងតំបន់ ឱ្យ​កា​ន់​តែ​រឹ​ង​មាំ និងមានភាពធន់។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំ​ង​ពីរ​បាន​ពិ​ភា​ក្សា​ប​ន្ថែ​ម​ទៅ​លើការពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងទីម័រឡេស្តេ លើ​វិស័យសក្ដា​នុព​លមួ​យ​ចំ​នួ​ន ដូចជា៖ វិស័យទេសចរណ៍កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម។

ឯ​ក​ឧត្តមប្រធានាធិបតី ក៏បានស្នើឱ្យកម្ពុជាពិចារណាលទ្ធភាព ក្នុងការវិនិយោគ និង​ធ្វើអា​ជីវ​ក​ម្ម​​​រួមគ្នានៅក្នុងវិស័យអាកាសចរណ៍ និងការបើកជើងហោះហើរត្រង់ ដែលនឹ​ងកាន់​តែប​ង្កើ​ន​ភា​ព​ជិតស្និទ្ធរវាងប្រជាជន និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា