ភ្នំពេញ៖ យុវសិស្ស រ៉ាឌី ភានុមា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងជាវិស្វករវ័យក្មេងកម្ពុជា ទទួលបានជោគជ័យក្នុងការប្រឡងជាប់សញ្ញាបត្រ Solid Edge កម្រិត Expert ពីក្រុមហ៊ុន Siemens និងជោគជ័យក្នុងការផលិត SCARA Robot។
សូមជម្រាបជូនថា បច្ចុប្បន្ន យុវសិស្ស រ៉ាឌី ភានុមា កំពុងសិក្សាគម្រោងមួយទៀត គឺការឌីហ្សាញ និងផលិតដៃរ៉ូបូតសម្រាប់លើកដាក់ក្នុងសង្វាក់ផលិតកម្មជាក់ស្តែង ដែលដៃរ៉ូបូតនោះ មានទំហំធំជាកម្រិតឧស្សាហកម្មតែម្តង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា