ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាច់​បំបែក​សោរ​-​ក​ម៉ូតូ

0

កំពង់ចាម​៖ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ១១:១៥​នាទី មាន​ករណី​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស (​កាច់​បំបែក​សោរ​-​ក​ម៉ូតូ​) កើតឡើង​នៅ​ត្រង់​ចំណុច​ទំនប់​ប្រ​កើន​ខាងលិច​ភូមិ​តាំង​រលាង ឃុំ​មេ​ព្រីង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។ ករណី​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ព្រាប ចាន់​ណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្នល់​លោក ឃុំ​ព្រៃ​កំពក ស្រុក​គី​រី​វង់ ខេត្តតាកែវ​។

លទ្ធផល​នៃ​ការ​បង្ក្រាប​ករណី​ខាងលើ​នេះ គឺ​បាន​ចូលរួម​សហការ​ពី បងប្អូន​ប្រជាពលរដ្ឋ​ល្អ ជា​ពិសេស​កម្លាំង​ប្រជា​ការពារ​របស់​យើង​ដែល​បាន​ជួយ​យ៉ាង​សកម្ម​ក្នុង​ការ​ដេញ​ប៉ផាប់​ចាប់​ពភីង រហូត​ដល់​ចាប់​ជនសង្ស័យ​បាន​ដោយ​ជោគជ័យ​។ ហើយ​ក៏​ចូលរួម​សោកស្តាយ នូវ​ការ​ខូចខាត​ម៉ូតូ​ដែល​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​កម្លាំង​ប្រជា​ការពារ​យើង​ម្នាក់ ដែល​ត្រូវ​ជនសង្ស័យ​បើក​បំ​បុក​ធ្វើ​ឲ្យ​ខូចខាត​យ៉ាងដំណំ​៕

ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកបាធាយ

May be an image of 1 person and text