ស្វាយរៀង៖ កាលពីយប់ថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៣កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតចេញល្បាតចល័តពេលយប់បានប្រទះឃើញក្មេងទំនើងចំនួន០២ក្រុមមានគ្នា០៩នាក់កំពុងជិះម៉ូតូពពាក់ពពួនគ្នាលឿនៗនៅក្រុងបាវិតឃើញដូចនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។
បច្ចុប្បន្នក្មេងទំនើងទាំង០៩នាក់ត្រូវបានសមត្ថកិច្ចយើងអប់រំធ្វើកិច្ចសន្យាឱ្យឪពុកម្ដាយឬអាណាព្យាបាលមកទទួលយកទៅផ្ទះវិញដើម្បីអប់រំបន្ត៕
ប្រភព៖ អធិការដ្ឋាននគរបាលក្រុងបាវិត ខេត្តស្វាយរៀង

