សមត្ថកិច្ចស្រាវជ្រាវចាប់បានចោរលួចម៉ូតូ មួយក្រុមមានគ្នា ៥នាក់

0

ឧត្តរមានជ័យ​៖ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៩៖០០​នាទី បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ពី​ជន​រង​គ្រោះ​ឈ្មោះ សៀង លី ភេទ អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ថា​មាន​ករណី ចោ​លួច​យក​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៤ មាន​លេខ​+​តួ​ម៉ាស៊ីន ៨០៧៧២២៨ (​គ្មាន​ស្លាក​លេខ​) ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ភ្លាម​នោះ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង សហការ ជាមួយ កម្លាំង​ការិយាល័យ​ជំនាញ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល ចុះ​កិច្ច​ប្រតិបត្តិការ​តាម​ស្រាវជ្រាវ​ភ្លាម​ៗ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​ជា​ជន​បង្ក​ខាងលើ​បាន ១​នាក់ ឈ្មោះ សីហា ប្រាក់​ណៃ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បេង ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។

ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ឈេ​ី​ស្លាប់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរ​ក្រុង​សំរោង ដេ​ី​ម្បី​ធ្វើការ​សាកសួរ ។

បន្ទាប់​ពី​បាន​ធ្វើការ​សាកសួរ​ចម្លើយ​ជនសង្ស័យ​ខាងលើ​រួច និង​មាន​តម្រុយ​បន្តបន្ទាប់ ព្រមទាំង​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត កម្លាំង​ជំនាញ​ក្រុង បាន​បន្ត​កិច្ចសហការ​ជាមួយ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​គ​របាល​ស្រុក​បន្ទាយ​អំពិល ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ត រហូត​ដល់​ចំណុច​ផ្ទះ​ឈ្មោះ យ៉ា​ន សីហា ស្ថិត​នៅ​ភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៥ នាក់ បន្ថែម​ទៀត មានឈ្មោះ​ដូច​ខាងក្រោម​៖

ទី​១. ឈ្មោះ យ៉ា​ន សីហា ភេទ​ប្រុស អ្នក​ទទួល​ទិញ​ម៉ូតូ និង​ជា​ចែកចាយ​សារធាតុ​ញៀន (​ធ្វើតេស្ត​មាន​សារធាតុ​ញៀន​)​។
ទី​២. ឈ្មោះ សេង ស្រី​នាង ភេទ​ស្រី អាយុ ២២ ឆ្នាំ មុខរបរ កម្មករ​រង​ចក្រ ។
ទី​៣. ឈ្មោះ ជន សំរេច ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ ជាងក្រឡឹង (​ធ្វើតេស្ត​មាន​សារធាតុ​ញៀន​)​។
ទី​៤ . ឈ្មោះ រំ រិ​ទ្ធ​សែន ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ ជាងក្រឡឹង (​ធ្វើតេស្ត​មាន​សារធាតុ​ញៀន​) ។
ទី​៥. ឈ្មោះ ធូ ធា​រី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ ជាងក្រឡឹង (​ធ្វើតេស្ត​មាន​សារធាតុ​ញៀន​)​។

កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​យើង​បាន​ធ្វើការ​ឆែកឆេរ និង​រក​ឃើញ​វត្ថុ​តាង​រួម​មាន​៖ ម៉ូតូ ចំនួន ៣ គ្រឿង​, គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​, សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ាក​ទឹកកក​) ចំនួន ១,០៣៧ ក្រាម និង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY ចំនួន ២ កញ្ចប់ ស្មើនឹង ៨៥០ ក្រាម ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់ រួម​និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​ក្រុង​សំរោង ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

May be an image of 6 people, scooter, motorcycle and text