បាត់ដំបង៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣០នាទីនៅចំ ណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក ចុះល្បាតដល់ចំណុចខាងលេី ស្រាប់តែជួបជនសង្ស័យឈ្មោះ នី នឿន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងដុតខ្សែរភ្លេីង ហេីយបានធ្វេីការសាកសួរគេបានឆ្លេីយប្រាប់ថារូបគេបានធ្វេីសកម្មភាពចូលលួចយកសម្ភារះនៅក្នុងឡានក្រុងមួយកន្លែងកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០៤និង១០នាទីទៀបភ្លឺ ជាមួយបក្សពួកម្នាក់ទៀត ឈ្មោះ សល់ រ៉ាត់ ភេទប្រុស អា យុ៣១ឆ្នាំ មានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ទេីបសមត្ថកិច្ចបានធ្វេីការបន្តនាំខ្លួនឈ្មោះ សល់ រ៉ាត់ បាននៅចំណុចផ្ទះរបស់ជនសង្ស័យ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទីដដែល មកសាកសួរនៅអង្គភាព និងបានដកហូតសម្ភារះរួមមាន ,ខ្សែលួសមួយចំនួន ,កណ្ឌៀវសំរាប់កាត់ខ្សែរភ្លេីងចំនួន០២ ,ធុងខ្យល់ចំនួន០១ និងមធ្យោបាយម៉ូតូមួយគ្រឿង ម៉ាក់ហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៤ ស្លាក លេខ បាត់ដំបង 1Q-3878។
ក្រោយពេលធ្វើកំណត់ហេតុស្តាប់ចម្លើយរួច ជនសង្ស័យទាំងពីរនាក់ បានឆ្លេីយសារភាពថា ពួកគេបានចូលលួចយកសម្ភារះនៅចំណុចខាងលេី ពិតប្រាកដមែន ។ ករណីនេះនគរបាលស្រុកបានរៀបចំបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕
ប្រភព៖ ក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ