ចិនបើករថយន្តទំនើបទៅបុកនឹងរថយន្តដឹកជ្រូក ចុងក្រោយក៏

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១២:៣០នាទី​ រំលងអាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ សង្កាត់​កំបូល​​​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសជន​ជាតិចិនម្នាក់​បេីក​រថយន្ដ​ សេរី​ទំនើប​ ALPHARD ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BP-6879 បេីក​បត់​ត្រឡប់​ក្រោយ​ត្រូវ​រថយន្ដ​ HYUNDAI ដឹក​ជ្រូក​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 3A-3177 ​បុក​ពេញ​ទំហឹង​បណ្ដាលឲ្យ​រងការខូចខាត។​ ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ទាំង​សង​ខាង​បាន​ចរចា​គ្នា​ដោះស្រាយ​បញ្ចប់​រឿង​នៅ​កន្លែង​កេីត​ហេតុ៕

May be an image of 1 person, van, car and textMay be an image of 2 people and text