ឡិចស៊ីស​ RX330 បើកទៅបុករះ​រទេះ​លក់​ខ្ចៅ​ ខ្ចង​ បណ្តាលអោយរងការ​ខូចខាត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១:៥០នាទី​ រំលងអាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី​​​​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់​បេីក​រថយន្ដ​​ ឡិចស៊ីស​ RX330 ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2AV-8265 បេីក​បុក​រះ​រទេះ​លក់​ខ្ចៅ​ ខ្ចង​ដែល​ចត់​ចោល​បណ្ដាលឲ្យ​រងការ​ខូចខាត​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​វាស់​វែង​យក​រថយន្ដ​ និង​រទេះ​​ទៅ​រក្សា​ទុក​រងចាំ​ការ​ដោះស្រាយ​នៅ​ពេញ​ក្រោយ៕

May be an image of 4 people, street and text