នេះហើយលទ្ធផលក្មេងទំនើង ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ (មានវីដេអូ)

0

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក​ឌ​ត្តម​សេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង បង្ក្រាប​ក្មេង​ទំនើង​ដែល​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ២០២៣ វេលា​ម៉ោង​១៥​និង​៣០ នាទី នៅ​លើ​ផ្លូវ ជាតិ​លេខ​៤ មាន​ក្មេង​ទំនើង​៤​នាក់​ជិះ​ម៉ូតូ ២​គ្រឿង​Honda C125 ធ្វើ​សកម្ម​ភាព​បង្ហោះ​ចាប់​ពីមុខ​វិទ្យាល័យ​កំពង់ស្ពឺ រហូត​ដល់ ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គងស្រុក​សំរោង​ទង (​ដោយ​បង្ហោះ​បាន​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ​ទំលាក់​ចុះ​ម្តង​) និង​ពី​មុន​ធ្លាប់​ធ្វើ​សកម្ម​ភព​ម៉ូតូ​បង្ហោះ​នៅ​តាម​កន្លែង​ផ្សេង​ៗ​ទៀត៖

១.​ឈ្មោះ​តាន់ ផល្លា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្តីឃុំ​រលាំងចក ស្រុក​សំរោង​ទង ។
២.​ឈ្មោះ​សន រ៉ា​យុ ភេទ​ប្រុ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​សំរោង​ជើងភ្នំ ឃុំ​រលាំងចក ស្រុក សំរោង​ទង ។
៣.​ឈ្មោះ​តឹង សុ​ី​យ៉ា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិត្រពាំង​ប្រិ​យ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។
៤.​ឈ្មោះ​ថន វណ្ណ​រ័​ត្ន ភេទ​ប្រុស​អា​១៩​ឆ្នាំ​នៅ​ភូមិ​ជ្រៃ​គួ​នឃុំ​រកា​កោះ ស្រុក​គងពិសី ។

ក្រោយ​ពេល​សាកសួរ​ក្មេង​ទំនើង ទាំង​៤​នាក់ បានសារភាព​ថា ពូក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ គោលបំណង​ថត​យក​រូប​ភា បង្ហោះ​ Story Facebook​។ ក្រោយ​ពី​ការ​ស្រាវជ្រាវ ក្មេង​ទំនើង​ទាំង​៤​នាក់​នេះ ពុំ​មាន
តម្រុយ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្ម​ទេ ។ សូម​ធ្វើ​កិច្ចសន្យា​អប់រំ កែប្រែ និង​ប្រគល់​ជូន អាណាព្យាបាល​យក​ទៅ​អប់រំ​បន្ត៕

ប្រភព៖ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ