នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីជំនាញ ក.ប.ប. បានប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាទីផ្សារ ម៉ាត ផ្ទះលក់ទំនិញ និងឃ្លាំងជាដើម ដើម្បីស្វែងរកទំនិញដែលមិនមានអនុលោមភាព។ ម្យ៉ាងទៀតគឺដើម្បីទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម តាមរយៈប្រកបអាជីវកម្មមិនសុចរិត ការលក់ទំនិញមិនមានគុណភាពជូនអ្នកប្រើប្រាស់ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ណាមួយ ដែលទាំងអស់នេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ខាតបង់សេដ្ឋកិច្ចប្រជាពលរដ្ឋជាដើម ក៏ដូចជាការអនុវត្តនូវយន្តការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ជាក់ស្ដែងទំនិញខូចគុណភាពចំនួន ៧៨.២៩គីឡូក្រាមត្រូវបានមន្ត្រីជំនាញរកឃើញក្នុងខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ។ ទំនិញទាំងអស់ត្រូវបានដកហូតមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីជាធរមាន៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ