លួចម៉ូតូបានហើយ ប៉ុន្តែនៅរត់មិនរួចពីសមត្ថកិច្ច

0

ស្ទឹង​ត្រែង​៖ កាលពី​ថ្ងៃ​ចន្ទ ១៣​រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ ច​ញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ធ្វើការ​បង្ក្រាប​ករណី​លួច​ម៉ូតូ ស្ថិត​នៅ​ភូមិ​/​ឃុំ​អូរ​រៃ ស្រុក​ថា​ឡាប​រី​វ៉ា​ត់ ខេត្តស្ទឹងត្រែង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ចំនួន ០២​នាក់ មានឈ្មោះ កែប អឿ​ង ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​/​ក្រុង​/​ខេត្តស្ទឹងត្រែង និងឈ្មោះ អូន រ៉ា​ឌី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្ពានថ្ម សង្កាត់​/​ក្រុង​/​ខេត្តស្ទឹងត្រែង បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ក្រៀល ជីវិត ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អូរ​រៃ ឃុំ​អូរ​រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ករណី​ខាងលើ កម្លាំង​ជំនាញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

May be an image of 6 people, slow loris and text