ព្រះសីហនុ៖ នគរបាលឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ០៨នាក់ ដែលប្រព្រឹត្តអំពើហិង្សាដោយចេតនា ប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ នគរបាលឲ្យដឹងថា នៅម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច រង្វង់មូលតោ២ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុមានករណី ហិង្សាដោយចេតនាកើតឡើង បង្កដោយជនសង្ស័យ១ក្រុម មានគ្នា៨នាក់ បានធ្វើសកម្មភាពយកដំបងទីបដែក វាយទៅលើជនរងគ្រោះ១ក្រុមទៀត បណ្តាលអោយរងរបួសដៃ ដងខ្លួន និងក្បាល។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ក្រោមបទបញ្ជាពីឯកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅបង្ក្រាបនិងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិវៀតណាម នាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
ក្នុងហេតុការណ៍នេះនគរបាលដកហូតបាន៖
វត្ថុតាងមួយចំនួនរួមមាន៖
-ទូរស័ព្ទដៃចំនួន១១គ្រឿង ។
-ដំប…ងទីបដែកចំនួន០៣ដើម ។
-ដំប…ងរលាស់ ១ដើម ។
-ប៉ែលដងដែក ១ដើម ។
-ស្ព្រាយម្រេច ១កំប៉ុង ។
-រថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស មួយគ្រឿង ៕
ប្រភព៖ Leng Bunny