ករណីគ្រោះថ្នាក់ចរាចរណ៍ បេីករថយន្តធ្លាក់ផ្លូវដោយខ្លួនឯង

0

ប៉ៃលិន៖  នៅថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក . ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី (រថយន្តធ្លាក់ផ្លូវដោយខ្លួនឯងបើកបរទិសដៅពីត្បូងទៅជើង នៅចំណុចមុខបន្ទាយទាហានស្រែម្អម ស្ថិតក្នុងភូមិ ភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួសចំនួន០១នាក់ ធ្ងន់ និងខូចខាតរថយន្ត ០១គ្រឿង កម្រិតធ្ងន់។

អ្នកបើកបររថយន្តឈ្មោះ សុឹម រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ(មុខរបរ បុគ្គលិកធនាគារស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀងខេត្តបាត់ដំបង បើកបររថយន្ត ម៉ាកកាម៉ារីឆ្លាមពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N.7041 

បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបានបញ្ជូនតាមរយន្តសង្គ្រោះបន្ទាន់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែករថយន្តត្រូវបានប្រគល់ជូនទៅសាច់ញាតិ។

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ