ចង្អុលមុខចំយ៉ាងនេះទៅហើយ ទោះបីប្រកែកយ៉ាងណាក៏គ្មានន័យដែរ

0

ភ្នំពេញ​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉​ន វុ​ទ្ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ទោ ឡេ​ង វាសនា អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទទួល​ការងារ​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០៨​នាក់ ដែល​ធ្វើ​សកម្មភាព​យក​ម៉ួ​ក​សុវត្ថិភាព​វាយ​អ្នក​ដទៃ​ឲ្យ​រង​របួស ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលារៀន មិ​គី​វេ ភូមិ​ត្រ​ពាំ​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១១:៤០​នាទី ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៣​។​

May be an image of 7 people and text

​លោក​វរសេនីយ៍ទោ ឡេ​ង វាសនា អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទទួល​ការងារ​ព្រហ្មទណ្ឌ ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៣​វេលា​ម៉ោង ១១:៤០​នាទី ជន​រង​គ្រោះ និង​ក្រុម​ជនសង្ស័យ ជា​សិស្ស​រៀន​នៅ​សាលារៀន​នៅ​មិ​គី​វេ​ជាមួយ​គ្នា ដែល​មាន​ទីតាំង ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ហើយ​ក្រុម​ទាំង​០២ មាន​ជម្លោះ​ពាក្យ​សំដី​និង​គ្នា​។ លុះដល់​ម៉ោង ចេញ​ទៅ​ផ្ទះ​ក្រុម​ជនសង្ស័យ​បាន​នាំ​បក្ខពួក​ខាង​ចំនួន​០៨​នាក់ ជិះ​ម៉ូតូ យក​មួក​សុវត្ថិភាព​វាយ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ តែ​ដេញ​វាយ​មិន​ត្រូវ​។​

​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ជន​បង្ក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ ក្រោយ​ពី​ទទួល​ពាក្យ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ទាំង​០៨​នាក់​ខាងលើ យក​មក​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ធ្វើការ​សួរនាំ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ