ចាប់ឃាត់ខ្លួនដើម្បីឆែកមើល សម្រាប់តែឃើញរបស់ខុសច្បាប់

0

កោះកុង​៖ ដោយ​មាន​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង និង​មានការ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក លឹ​ម សែង​ច័ន្ទ អធិការ​នគរបាល​ស្រុក នៅ​ថ្ងៃ​ទី ០៩ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១:០២​នាទី​យប់ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ លុះដល់​ចំណុច​មុខ​ផែស្ងួត​នាង​កុក ក៏​បាន​ជួប​បុរស​គួរ​អោយ​សង្ស័យ ឈ្មោះ ហ៊ា​ង ចែ​ម ភេទ​ប្រុស អាយុ​៣៧ មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង បាន​ឆែកឆេរ​ឃើញ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ១១​កំណាត់​ទុយោ នឹង​១​កញ្ចប់​តូច, ទូរស័ព្ទ ចំនួន ៥​គ្រឿង (​ខូច ៣​គ្រឿង​), ដែកកេះ​ចំនួន​២ ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា

May be an image of phone, digital audio player and textMay be an image of 1 person and text