សម្តេចធិបតី ចេញបទបញ្ជាឲ្យពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ក្នុងករណីការតែងតាំងប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ

0

ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បាន​ចេញ​បទបញ្ជា​ទៅ ឯកឧត្តម ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​ពិនិត្យ​ស្រាវជ្រាវ​ជា​បន្ទាន់​ជាមួយ ឯកឧត្តម ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្តកំពង់ធំ ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​បុគ្គល​ម្នាក់​ធ្វើ​ជា​មេ​ប៉ុស្តិ៍​នៅ​ឃុំ​សំព្រោ​ជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។

អម​ជាមួយ​បទបញ្ជា​ខាងលើ សម្តេច​ធិ​បតី បាន​អំពាវនាវ​ឲ្យ​ឱ្យ​មានការ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ឲ្យ​បាន​ច្បាស់លាស់ នូវ​បុគ្គលិកលក្ខណៈ​របស់​បុគ្គល​នីមួយ​ៗ ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​ធ្វើការ​តែងតាំង នៅ​តាម​បណ្ដា​ស្ថាប័នរដ្ឋ​ទាំង​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​។

តាម​រយៈ​បណ្តាញ​សង្គម សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា «​ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​តាម​ប្រភព​ផ្សេង​ៗ​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​បុគ្គល​ម្នាក់​ធ្វើ​ជា​មេ​ប៉ុស្តិ៍​នៅ​ឃុំ​សំព្រោ​ជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ខ្ញុំ​បាន​ចេញ​បទបញ្ជា​ភ្លាម​ទៅ ឯកឧត្តម ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​ពិនិត្យ ស្រាវជ្រាវ​ជាមួយ ឯកឧត្តម ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជា​បន្ទាន់​។ ក្នុង​ករណី​ជា​រឿង​ពិត ត្រូវ​ធ្វើការ​កែសម្រួល​ភ្លាម​។

ខ្ញុំ​សូម​ឱ្យ​មានការ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ឲ្យ​បាន​ច្បាស់លាស់ នូវ​បុគ្គលិកលក្ខណៈ​របស់​បុគ្គល​នីមួយ​ៗ ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​ធ្វើការ​តែងតាំង នៅ​តាម​បណ្ដា​ស្ថាប័នរដ្ឋ​ទាំង​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​»៕

ប្រភព៖ ក្រសួងព័ត៌មាន