សមត្ថកិច្ចចាប់បានចោរឆក់ ដែលឆក់កាបូបជនជាតិចិនមានលុយ ២០ម៉ឺនដុល្លារ

0

ព្រះ​សីហ​នុ​៖ នគរបាល​ខេត្ត​ព្រះ​សីហ​នុប​ង្ក្រា​ប ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់​ទៀត​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​ចិន​ដែល​ជន​រង​គ្រោះ​អះអាង​ថា មាន​ប្រាក់​ក្នុង​កាបូប​ម្ភៃ​មុ​ឺ​ន​ដុល្លា​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង ក្រោម​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឱ្យ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដឹកនាំ​បញ្ជា​ដោយ លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ធ្វើ​ប្រតិបត្តិការ បង្ក្រាប​។

(​ដើមរឿង​)-​នៅ​ល្ងាច​ថ្ងៃ​ទី ៣០ ខែសីហា ឆ្នាំ​២០២៣ មាន​បុរស​ជនជាតិ​ចិន ០១ នាក់ បាន​មក​រាយការណ៍​ថា នៅ​ចំណុច​ម្ដុំ​ចំកា​ស្ពៃ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​- ខេត្ត​ព្រះ​សីហ​នុ មាន​ជនសង្ស័យ​ចំនួន ០២ នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជា​ជនជាតិ​ខ្មែរ ពាក់អាវ ពណ៌​ខ្មៅ ទាំង ០២ នាក់ ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក Honda dream ពណ៌​ស បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ខ្លួន រួច​បើក​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​រួចរាល់ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​ថ្ងៃ​ទី ០៥ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ២៣ និង ០០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ប្រ​ហ្ម​ទណ្ឌ​កម្រិត​ស្រាល រក​ឃើញ​និង​ឃាត់​បាន​ជនសង្ស័យ​ចំនួន ០៥ នាក់ ជនជាតិ​ខ្មែរ និង​ជិះ​ម៉ូតូ ០៣​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ០១​គ្រឿង មាន​ផ្លា​ក​លេខ រីឯ ០២​គ្រឿង​ទៀត គ្មាន​ផ្លា​ក​លេខ ចំណុច​ផ្លូវ​ស្ថាន​នី​យ៍​ប្រេងឥន្ធនៈ TOTAL អូរ​ទី​៣ ស្ថិត​នៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ នាំ​យក​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក្រិត​ស្រាល ដើម្បី​ធ្វើការ​សាកសួរ ។

ជន​រង​គ្រោះ​ឈ្មោះ LIN YUANYI ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នក​បើក​សណ្ឋាគារ ស្នាក់​ភូមិ​០៤ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ជន​រង​គ្រោះ​អះអាង​ថា សម្ភារ​បាត់បង់​មាន​កាបូប ០១ ម៉ាក LV ក្នុង​នោះ​មាន​លុយ​ដុល្លា​ចំនួន ២០០,០០០$(​ពីរ​សែន​ដុល្លា​អា​មេ​រិ​ក​) ។

ជនសង្ស័យ​ចំនួន ០៥​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖
១-​ឈ្មោះ ឆែ ប៊ុ​ន​ណា​ង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ចុងភៅ ស្នាក់​នៅ​ភូមិ​៥ សង្កាត់ ៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
២-​ឈ្មោះ ដ​ន សុ​គី​ម ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​ប្តូរ​ប្រេងម៉ាស៊ីន ស្នាក់​នៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៣-​ឈ្មោះ ខុន ប៊ុ​ន​រ៉ុ​ង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ដឹក​ម្ហូប ស្នាក់​នៅ​ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៤-​ឈ្មោះ ពឿ​ន ចាន់​វាស្នា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ដឹក​ជ​ញ្ចូ​ន​ម្ហូប ស្នាក់​នៅ ភូមិ​២ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៥-​ឈ្មោះ អ៊ុំ សីហា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ដឹក​ជញ្ជូន​ម្ហូប ស្នាក់​នៅ​ភូមិ​២ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

​វត្ថុ​តាង​ចាប់​យក​បាន​ជាក់ស្តែង​មាន​៖
-​ម៉ូតូ​១​គ្រឿង​ម៉ាក សង់​សេរី​ឆ្នាំ​២០២៣ ពណ៌​ស គ្មាន​ស្លាក​លេខ មាន​លេខ​តួ ND125NE- 0083950 ។
-​ម៉ូតូ​១​គ្រឿង​ម៉ាក សង់​សេរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ស្លាក​លេខ កំពត​1M-6768 មាន​លេខ​តួ​5312469 ។
-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សង់​សេរី​ឆ្នាំ​២០២៣ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មាន​លេខ​តួ​0078223 ។
-​ទូរ​សព្ទ័​ម៉ាក iphone7 ពណ៌​ខ្មៅ ១​គ្រឿង ។
-​ទូរ​សព្ទ័​ម៉ាក iphone 7plus ពណ៌​ខ្មៅ ១​គ្រឿង ។
-​ទូរ​សព្ទ័​ម៉ាក​iphone 13 pro ពណ៌​ខៀវ ១​គ្រឿង ។
-​ទូរ​សព្ទ័​ម៉ាក iphone 12 ពណ៌​ទឹកមាស ១​គ្រឿង ។
-​នាឡិការ ១​គ្រឿង ពណ៌​ទឹកមាស ។
-​កាបូប​ពណ៌​ខ្មៅ​ចំនួន​២​។ ចំណែក​លុយ​ដែល​ជន​រង​គ្រោះ​អះអាង​ថា​មាន​២០​មុ​ឺ​ន​ដុល្លា​នៅ​ក្នុង​កាបូប​នោះ មិន​មាន​រក​ឃើញ​ទេ​។

ជនសង្ស័យ​ខាងលើ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​នៅ​ថ្ងៃ​ទី ០៨ ខែ កញ្ញា ឆ្នាំ​២០២៣ ៕

ប្រភព៖ Huy Bunleng News