បន្ទាយមានជ័យ៖ ដោយមានការដឹកនាំជំនាញច្បាស់ ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត នគរបាលក្រុង និងកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវភ្លាមៗ ក្រោយពីកើតហេតុករណីហិង្សា រវាងក្មេងទំនើង ២ក្រុម ធ្វើសកម្មភាពកាប់គ្នានៅចំនុចវេទិការខេត្ត បន្ទាយមានជ័យ កាលពីយប់ទី៦ ឈានចូលទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២:៤០ទៀបភ្លឺ អង្គភាពយើងទាំងពីរ ធ្វើការស្រាវជ្រាវចាប់ជនល្មើសបាន ១៦នាក់ស្រី ០១នាក់(នគរបាលឃាត់ ១២នាក់ស្រី១នាក់ និងអាវុធហត្ថឃាត់បាន ៤នាក់) បញ្ជូនទៅតុលាការ៕
ប្រភព៖ អធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ

