ប្រធានាធិបតីកូរ៉េ សន្យាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្ត​ដល់​ក្រុ​ម​ហ៊ុ​ន​កូ​រ៉េ មកវិនិយោគនៅកម្ពុជា

0

បរទេស៖​ ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បាន​ស​ន្យា​​នឹងពិចារណា​បង្កើន​កូតា​សម្រា​ប់​ព​ល​ក​រ​ក​ម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មក​វិ​និ​យោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណា​ច​​ក្រ​កម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូ​វ​នឹ​​ងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម យូ​ន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញជំ​នឿយ៉ា​ង​មុ​ត​មាំ​ថា ក្រោមការដឹកនាំ​របស់ សម្តេចធិបតី, កម្ពុជានឹងទទួលបាននូវវឌ្ឍនភាព និងវិ​បុ​ល​ភា​ព​ កាន់តែល្អប្រសើរថែមទៀត នាពេលអនាគត។

ថ្នាក់ដឹកនាំទាំងពីរ​ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ​ការ​ប​ន្ថែ​ម​ទៅ​លើ​វិ​ស័​យដែលមានសក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និង​ប្រជាជន។ ជាមួយគ្នានេះ, សម្តេចធិបតី បាន​អ​រ​គុ​ណសារជាថ្មីម្តងទៀត ដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះពលករកម្ពុជា ដែ​ល​កំពុងស្នាក់នៅ និងធ្វើការងារ​នៅកូរ៉េ។

ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណចំ​ពោះការ​ស្វាគ​ម​ន៍​យ៉ា​ង​ក​ក់​​ក្តៅរបស់ សម្តេចតេជោ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤១ នៅរាជធានីភ្នំពេញ, ហើ​​​​យរដ្ឋាភិបាលកូរ៉េ ក៏សូមអរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េ ក្នុង​ការ​ធ្វើជា​ម្ចា​ស់​​​ផ្ទះ​រៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសានផងដែរ។

ជាមួយគ្នានេះ, សម្តេចធិបតី បានសម្តែងនូវការសោកស្តាយ ចំពោះ​ការ​បាត់​បង់​លោ​ក​ឪ​ពុក របស់ ឯកឧត្តមប្រធានាធិបតី កាលពី​ពេលថ្មីៗនេះ និ​ងបា​នថ្លែ​ងអំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើសារអបអរសាទរ សម្តេចធិបតី នៅ​ពេ​ល​ត្រូ​វជ្រើសតាំងជានាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចធិបតី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេ​ជោ​ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តម ក៏ដូ​ច​ជាប្រ​ជាជ​ន​កូ​រ៉េ​ផ​ង​ដែរ, ដែលកន្លងមកជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា។​ សម្តេចធិបតី ក៏​បាន​បញ្ជា​ក់ប​ន្ថែម​អំពី​កា​រ​ប​ន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះប្រជាជន និ​ងប្រ​ទេ​ស​កូ​រ៉េ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់​ដឹកនាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។

​ជាកិច្ចឆ្លើយតប, ឯកឧត្តម យូន ស៊ក យ៉ល បានថ្លែងអំណរគុណ និងបាន​សម្តែ​ងនូ​វ​សេ​ចក្តីសោមនស្ស ដែលបានជួបពិភាក្សាជាមួយ សម្តេចធិបតី ក្នុងអំ​ឡុង​ពេល​នៃកិ​ច្ចប្រ​ជុំកំ​ពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ។

ឯកឧត្តមប្រធានាធិបតី ក៏បា​នឆ្លៀតយកឱកាសនេះ កោតសរសើរ និង វា​យត​ម្លៃខ្ព​ស់ចំ​ពោះ​ប្រ​ជា​ជនកម្ពុជា និងជាពិសេស សម្តេចតេជោ ដែលបានព្យាយាមរក្សា និង​ពង្រឹ​ងចំ​ណង​ការ​ទូត​ជា​មួយកូរ៉េ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា